រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​បាន​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ចំនួន​៥​នាក់ (​ស្រី​ម្នាក់​) ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា ក្នុងក្រុងភ្នំពេញ​ ។

ជនសង្ស័យ​ទាំង​៥​នាក់ មានឈ្មោះ Yan Hang Kai ភេទ​ប្រុស​១៩​ឆ្នាំ​, ឈ្មោះ Zhang Yang ភេទ​ប្រុស​, ឈ្មោះ Li Xinmao , ឈ្មោះ Wang Yan Jim និង​ឈ្មោះ Wang Yang អ្នក​ទាំង​៥​ស្នាក់​នៅផ្ទះ​សំណាក់​ផ្ទះ​មាស ផ្លូវ​៣៧៤ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ Washi Long ស្នាក់​នៅ​កន្លែង​កើតហេតុ សណ្ឋាគារ​ឡាក់​គី​ស្តារ​២ អគារ​លេខ​៣៦ ផ្លូវ​៣៣៦​ក្រុម​៣៤ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ថា សមត្ថកិច្ច​ខណ្ឌទួលគោក និង​ខណ្ឌចំការមន បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ កន្លង​ទៅ នៅ​ចំណុច​សណ្ឋាគារ​ឡាក់​គី​ស្តារ​២ ទីតាំង​លេខ​៣៦ ផ្លូវ​៣៣៦​ក្រុម​៣៤ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​ឲ្យ​មន្ត្រី​ស្ថានទូត​ចិន​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ចាប់ជំរិត​ទារប្រាក់ ៕