ភ្នំពេញ: សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នេះបានបញ្ជូនជនសង្ស័យ ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងក្រាមពណ៌សថ្លា ៨៣កញ្ចប់ (ស្មើ២០.១៨ក្រាម)។

ជនសង្ស័យអ្នក៤នាក់នោះមានឈ្មោះ ១, ឈ្មោះ ជា សុខ ភេទប្រុស អាយុ ២៩ឆ្នាំ
២, ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ
៣, ឈ្មោះ ឡូញ ចិន្តា ភេទប្រុស អាយុ ៤៨ឆ្នាំ
និងទី៤ ឈ្មោះ គង់ សាយលីដា ភេទស្រី អាយុ ៣៧ឆ្នាំ។

ជនសង្ស័យទាំង ៤នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១:១០នាទី នៅចំណុច បន្ទប់ជួលគ្មានលេខ និងផ្ទះលេខ៦០ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕