ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់ បាន​រង​របួសធ្ងន់ ដោយសារ​ដើរទៅ​មើល​វាលស្រែ​របស់​ខ្លួន ហើយ​ក៏​បាន​ជាន់​មីន​មួយ បណ្តាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ខាងស្តាំ​ម្ខាង ត្រូវ​បាន​ក្រុម​គ្រួសារ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​ត្រា​ត ប្រទេស​ថៃ ។

ហេតុការណ៍​ផ្ទុះ​មីន​ដាច់​ជើង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣​នាទី​នា​ព្រឹក​ថ្ងៃ​ទី​៨ តុលា ២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

បើ​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​វាល​វែង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ដែល​បាន​រង​របួស​ដាច់​ជើង​ម្ខាង ដោយសារ​ដើរ​ជាន់​មីន​នោះ មានឈ្មោះ ឈ​ន វី​រៈ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រា​ត ប្រទេស​ថៃ ៕