របៀបដាំដំណាំសព្វថ្ងៃនេះ គឺមានបច្ចេកទេសដាំប្លែកៗ ខុសៗគ្នា ដោយមានទាំងដាំនៅលើកញ្ចែ្រង ឡាំង ផើង និងនៅលើទឹកជាដើម គឺអាស្រ័យទៅលើការច្នៃប្រឌិត និងភាពអំណោយផលរបស់ធម្មជាតិទៅតាមតំបន់ និងទីតាំង។

ប៉ុន្តែក្នុងថ្ងៃនេះដែរយើង នឹងបង្ហាញពីវិធីដាំដំណាំបែបថ្មី គឺការដាំដំណាំលើក្បួនបណ្ដែតទឹក ចង់ដឹងថារបៀបដាំគេធ្វើយ៉ាងណានោះយើង នឹងបង្ហាញពីវិធីដាំ ដូចខាងក្រោម៖

+សំភារត្រូវមាន៖
-ដើមឫស្សី-ដបជ័រ-ជីកំប៉ុស-ដីសំរាប់ដាំដំណាំ-គ្រាប់ពូជ ឬ កូនដំណាំ

+វិធីធ្វើ៖
-ដំបូងយើងត្រូវកាប់ឬស្សីមកធ្វើជាក្បូនទំហំ ២ម x ៤ម
-យកដបជ័រមកចងជុំវិញក្បូន ដើម្បីឲ្យអណ្តែត

-បន្ទាប់មកទៀតយកសម្ភារដែលស្រូបយកទឹកបានល្អដូចជាស្រកីដូង ចំបើង និងរៀបចំបង្ហាប់ឱ្យតឹងណែនដើម្បីឱ្យងាយស្រូបទឹក និងជួយទប់ឫសបានថែមទៀត

-ជំហានបន្ទាប់បន្ថែមជីកំប៉ុសនិងដីរហូតដល់ពេញមាត់ក្បួន
-ចុងក្រោយចាក់ដីភក់ពីលើ

-យកគ្រាប់ពូជ ឬ កូនដំណាំមកដាក់ដាំតាមធម្មតាជាការស្រេច
*ចំណាំៈ មិនចាំបាច់ស្រោចទឹកជាប្រចាំនោះទេ ៕