ភ្នំពេញ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៤ តុលានេះ បានចំនួន ៣០ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៥៩នាក់(ស្រី៧នាក់) ។ នេះបើតាមអគ្គស្នងការនគបាលជាតិ។ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង ៥៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣១នាក់ និងអ្នកប្រើប្រាស់ ២៨នាក់ ។

វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី៤ តុលានេះ រួមមាន៖ មេតំហ្វេតាមីន(ICE) ទម្ងន់ ៣៦ ១៩៩,៤៥ក្រាម និង៧កញ្ចប់តូច, មេតំហ្វេតាមីន(wy) ៥,១៩ក្រាម, កេតាមីន ២៩៨២,២៩ក្រាម, អ៊ិចស្តាស៊ី ៥៧៦,២៩ក្រាម និងហេរ៉ូអ៊ីន ០,៨១ក្រាម។ការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី៤ តុលានេះ រួមមាន៖ មន្ទីរប្រឆាំងគ្រឿងញៀន, ខេត្តបាត់ដំបង, បន្ទាយមានជ័យ, កំពង់ចាម, កណ្តាល, កោះកុង, ពោធិសាត់, សៀមរាប, ស្វាយរៀង, ក្រចេះនិង រាជធានីភ្នំពេញ ៕