ខេត្តសៀមរាប៖ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះស្នាក់នៅ ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានការភ្ញាក់ផ្អើលមួយបានកើតឡើយ ដោយបុរសជនជាតិកូរ៉េវ័យចំណាស់ម្នាក់ បានដេកស្លាប់ក្នុងផ្ទះនារីជាស្រីកំណាន់។


សពជនរងគ្រោះ មានឈ្មោះ SHIN IN CHUL ភេទប្រុស កើតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៣៦ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M២៦៥៨៧១៩៦ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ផ្ទះរបស់ស្រីស្នេហ៍ឈ្មោះ ហូម សាវិន ជនជាតិខ្មែរ)។


ក្រោយកើតហេតុ លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ និងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសពជនរងគ្រោះ រួចធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ សំពាធឈាមឡើងខ្ពស់ មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ក្រោយពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕