រាជធានីភ្នំពេញ: ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ៦ចំណុចដល់មន្ត្រីទាំងអស់ត្រូវខិតខំធ្វេីឲ្យបានល្អដេីម្បីឲ្យប្រជាពលរដ្ឋសប្បាយចិត្ត។

យោងតាមហ្វេសប៊ុក របស់ឧត្តមសេនីយ៍ឯក ស ថេត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះបានឲ្យដឹងថាការណែនាំទាំង៦ចំណុចនោះរួមមាន:

១. ត្រូវប្រេីប្រាស់សំដីអោយបានសមរម្យជាមួយពលរដ្ឋ និងទទួលពាក្យបណ្តឹង២៤ម/២៤ម

២. កាត់បន្ថយឲ្យបានជាអតិប្បរមា ដូចជាករណីលួច ឆក់ ប្លន់ គាស់ផ្ទះ និងក្មេងទំនេីង

៣. បន្តការចុះរៀបចំសណ្តាប់សាធារណ: ឲ្យបានជាប្រចាំ និងគ្រប់គោលដៅ ដេីម្បីកាត់បន្ថយការកកស្ទះ ក៏ដូចជាការធ្វេីឲ្យទីក្រុងមានសោភ័ណ្ឌភាពល្អ

៤. បន្តជាប្រចាំនៅយុទ្ធនាការបង្រ្កាបគ្រឿងញៀនទាំងតូច និងធំ

៥. បន្តចុះធ្វេីជាប្រចាំនៅវេទិការសាធារណ:ឲ្យបានគ្រប់ប៉ុស្តិ៍ ខណ្ឌ ដេីម្បីធ្វេីការអប់រំផ្សព្វផ្សាយ និងស្វែងយល់អំពីផលលំបាក និងតំរូវការជាក់ស្តែងរបស់ពលរដ្ឋ

៦. ផ្តល់សេវាដល់ប្រជាពលរដ្ឋឲ្យបានលឿន និងឆាប់រហ័សដូចជាការធ្វេីអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ៕