ខេត្តព្រះវិហារ ៖ ក្មេងស្រីបងប្អូន២នាក់ ត្រូវជនល្មោភកាមម្នាក់ លួងលោមផង គំរាមផង រហូតធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេចទាំង២នាក់ លុះពេលឪពុកម្តាយក្មេងស្រីរងគ្រោះដឹងរឿង ក៏ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបាន កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅលើភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ។


លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនរងគ្រោះទី១- ឈ្មោះ ឈ.ស.ល អាយុ១៩ឆ្នាំ មុខរបរកសិករ ទី២-ឈ្មោះ ឈ.ស.ល អាយុ១៦ឆ្នាំ មុខរបរកសិករ អ្នកទាំងពីរជាបងប្អូនបង្កើតនឹងគ្នា ។ ចំណែកជនសង្ស័យឈ្មោះ ប៉ុយ វិទូ អាយុ២៦ឆ្នាំ មុខរបរកសិករ អ្នកទាំងអស់គ្នារស់នៅភូមិ-ឃុំស្រុក កើតហេតុខាងលើ។


ប្រភពបន្តថា ក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវជនសង្ស័យធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ កាលពីខែមេសា ឆ្នាំ២០១៩ នៅលើផ្ទះជនរងគ្រោះ ស្ថិតនៅលើភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហា។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕