ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកំពង់ធំ កាលពីវេលាទាបភ្លឺម៉ោង៤ព្រឹកមិញនេះ ដោយ​រថយន្ត​បា​ឡែ​ន​១​គ្រឿង បាន​បើកបរ​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ បណ្តាល​ឲ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ និង​មនុស្ស​ស្រី​ចំនួន​៥​នាក់ ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ស្លាប់​ទាំងអស់ ដោយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ូក មានការរន្ធត់យ៉ាងខ្លាំង ដោយហេតុការណ៍នេះ បានធ្វើឲ្យស្ត្រីអ្នកជិះក្នុងរថយន្ត៥នាក់ បានស្លាប់ទាំងអស់ ក្នុងនោះស្ត្រីអ្នកបើកបរ ត្រូវបានគេស្គាល់ថាជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃផងដែរ ។

យោងតាមគណនីមួយឈ្មោះ Champa Mam ដែលត្រូវបានគេដឹងថា ជាម្តាយរបស់ស្ត្រីអ្នកបើកបរដែលបានស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះ បានបង្ហោះសារទៅកាន់កូនស្រី ទាំងក្តីទុក្ខសោកសង្រេងក្នុងចិត្ត ដោយក្នុងសារនោះគាត់បានរៀបរាប់ថា “កូនស្រី ល័ក្ខ ម៉ាក់ស្រលាញ់អាណិតកូនណាស់ ទោះបីកូនមិនមែនកូនបង្កើតម៉ាក់ក៏ដោយ ក៏ក្តីស្រលាញ់ ភាពកក់ក្តៅម៉ាក់មានអោយកូនជានិច្ច តែពេលនេះកូនទៅចោលម៉ាក់និងប្អូនៗ សូមវិញ្ញាណខន្តកូនទៅកាន់សុគតភព អោយមានសំណាងល្អគ្រប់ជាតិ ពិសេសអោយកូនបានកើតនិងចិត្តគំនិតជាកូនស្រីពេញលក្ខណៈ ហើយអោយបានកើតមកពោះម៉ាក់…”។

ចំណែកឯគណនីហ្វេសប៊ូកមួយ ឈ្មោះ Rotha Kalip ក៏បានសរសេររៀបរាប់ផងដែរថា “លឿនពេកហើយអូន 😭😭😭បងពិតជាសោកស្តាយណាស់ មើលមុខទៅហេតុអីទៅចោលបងលឿនម្លេះ Duk LEak សូមអូនទៅឲ្យបានសុខ កុំឲ្យអាយុខ្លីដូចជាតិនេះ ស្តាយមនុស្សល្អបាត់មួយរយះសោះឥលូវលែងឃើញមុខគ្នាជារៀងរហូតហើយ”។

ក្រោយពីបង្ហោះសារដ៏ក្រៀមក្រំរួចមក បានធ្វើឲ្យមិត្តភក្តិ បងប្អូនជាច្រើនដែលស្គាល់នាង មានការក្តុកក្តួល នឹកស្មានមិនដល់ថា ជីវិតមនុស្សបាត់បង់ក្នុងមួយប៉ព្រិចភ្នែកយ៉ាងដូច្នេះសោះ ហើយក៏មានខមិនជាច្រើន បានបង្ហាញពីភាពសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ ៕

រន្ធត់ណាស់! បើករថយន្តលឿនពេក ធ្លាក់ផ្លូវក្រឡាប់… មនុស្សស្រីក្នុងរថយន្ត៥នាក់ ស្លាប់ទាំងអស់…
Update ដឹងមូលហេតុ ! ជុំវិញករណីរថយន្ដក្រឡាប់ស្លាប់មនុស្ស៥នាក់ នៅក្រុងស្ទឹងសែន …