ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៧នាក់ធ្លាប់ធ្វើសកម្មភាពប្លន់ក្នុងរយៈពេល១ខែ ចំនួន៤លើក ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ ចាប់ខ្លួនបានកាលពីព្រលប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ស្នោ ខណ្ឌកំបូល ។


ជនសង្ស័យមួយក្រុមនេះ ធ្លាប់ធ្វើសកម្មភាពប្លន់ចំនួន៤លើក មកហើយ ក្នុងនោះបានធ្វើសកម្មភាពប្លន់លើកទី១ ថ្ងៃទី០៨ ខែកញ្ញា ,លើកទី២ ថ្ងៃទី១០ ខែកញ្ញា ,លើកទី៣ ថ្ងៃ ទី១៧ ខែកញ្ញា និងលើកទី៤ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
ជនសង្ស័យទាំង៧នាក់ រួមមានទី១ ឈ្មោះ យ៉ុង សហសវត្សន៍ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី២ ឈ្មោះ កាក់ សំរេច ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី៣ ឈ្មោះ រឿន សារុំ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិស្រែរាជ សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី៤ ឈ្មោះ ស៊ន សុធីម ភេទប្រុស អាយុ២១ឆ្នាំទីលំនៅភូមិ ស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី៥ ឈ្មោះ សាន ផានិត ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល។ ទី៦ ឈ្មោះ សៀ គីមតុង ភេទ ប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល និងទី៧ ឈ្មោះ ម៉ៅ សុវណ្ណហៃ ភេទប្រុស អាយុ១៧ ឆ្នាំ ទីលំនៅភូមិចុងថ្នល់ សង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ។


ជនសង្ស័យទាំង៧នាក់ខាងលើ និងវត្ថុតាងម៉ូតូសេ១២៥ ចំនួន២គ្រឿង ត្រូវបានបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕