ខេត្តសៀមរាប៖ នារីវ័យក្មេងរូបស្រស់ម្នាក់ មិនដឹងជាពិបាកចិត្តស្អិតទ្រូងរឿងអ្វីទេ បែរជាជ្រើសរើសផ្លូវបញ្ចប់ជីវិតខ្លួនឯង ដោយបានចង.ក ធ្វើអត្តឃាតស្លាប់បានសម្រេចយ៉ាងអាណោចអាធ័ម បង្កឲ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំនុចក្រុមទី១ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
នាររងគ្រោះដែលគិតខ្លីចង.ក សម្លាប់ខ្លួននេះ មានឈ្មោះគង់ ចិន្រ្តា អាយុ ២៣ ឆ្នាំ មានទីលំនៅស្នាក់នៅកន្លែងកើតហេតុ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះមកជួលបន្ទប់ស្នាក់នៅមួយរយៈមកហើយ មិនដែលមានរឿងអ្វីកើតឡើងទេ ហើយគ្នាអ្នកណាម្នាក់នឹកថា នារីរងគ្រោះគិតខ្លីបែបនេះដែរ លុះដល់ថ្ងៃកើតហេតុ ទើបមានអ្នកប្រទះឃើញនារីរងគ្រោះចង.កស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចអន្តរាគមន៍តែម្តង។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះពិនិត្យសពនារីរងគ្រោះ។ ក្រោយពីការពិនិត្យសាកសពឃើញថា មានស្នាមរឹតត្រង់.ក ដោយចងនឹងកន្សែង ក្រៅពីនោះពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ ។
ចំណែកមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេសមត្ថកិច្ចកំពុងស្រាវជ្រាវ។ បន្ទាប់មក ក៏ប្រគល់សពនារីរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕