ភ្នំពេញ៖ កាលពីពេលថ្មីៗនៅក្នុងខែកញ្ញា ឆ្នាំ២០១៩ នេះក្រុមហ៊ុនប្រេងរំអិល HYUNDAI XTEER បានរៀបចំកម្មពិធីដង្ហែរក្បួនម៉ូតូកង់បីចំនួន ៥០គ្រឿង ស្ថិតនៅក្នុងក្រុងសៀមរាប ក្នុងគោលបំណងបង្ហាញឲ្យអតិថិជន ពុកម៉ែបងប្អូនស្គាល់កាន់តែច្បាស់នូវស្លាកយីហោរបស់ខ្លួន ។

នៅក្នុងក្បូនដង្ហែរខាងលើនេះផងដែរ សង្កេតឃើញថា មានភាពអធិកអធម សប្បាយរីករាយយ៉ាងខ្លាំង ដោយតម្រូវឲ្យបងប្អូនអ្នកបើកបរម៉ូតូកង់បី ពាក់អាវ និងមួក បង្ហាញស្លាកយីហោរបស់ប្រេងរំអិល HYUNDAI XTEER ចាប់តាំងពីវេលាម៉ោង ៨ព្រឹក រហូតដល់ ១២ថ្ងៃត្រង់ ។

សូមបញ្ជាក់ផងដែរថា ប្រេងរំអិល HYUNDAI XTEER បានផលិតតាមបច្ចេកវិទ្យាចុងក្រោយបង្អស់ មានលក្ខណៈពិសេស គុណភាពខ្ពស់ ជាប្រេងដែលផលិតដោយក្រុមហ៊ុនមហាយក្ស HYUNDAI នៃប្រទេសកូរ៉េ និងមានការទទួលស្គាល់គុណភាពពីស្ថាប័នវាយតំលៃប្រេងរបស់សហរដ្ឋអាមេរិច( AP​I​ )ដែលជាស្ថាប័នទទួលស្គាល់គុណភាពលំដាប់ថ្នាក់អន្តរជាតិ ៕