ខេត្តស្វាយរៀង៖ បុរសជាជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេធហាតធេន ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។

ជនរងគ្រោះ ឈ្មោះ លី ជៀនមិន(LI JIANMIN) ជនជាតិចិន អាយុ៤៦ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅខេត្តសាងដុង ប្រទេសចិន ស្នាក់នៅបណ្ដោះអាសន្ននៅ តំបន់សេដ្ឋកិច្ចពិសេសមេធហាតធេនក្រុងបាវិត។


បន្ទាប់ពីទទួលសេចក្ដីរាយការណ៏ថាមានមនុស្សដេកស្លាប់នៅក្នុងរថយន្ត សមត្ថកិច្ចនគរបាលក្រុង សហការជាមួយជំនាញខេត្តនិ ងគ្រូពេទ្យបានពិនិត្យជាច្រើនចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយខ្យល់គរប្រាកដមែន មិនឃើញមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាដកម្មនោះទេ និងបានយកសពទៅតម្កល់ទុកនៅមន្ទីរពេទ្យពន្លឺបូព៌ា រង់ចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕