រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ​ដែលមាន​ប្តី​និង​កូនរួចហើយ​​ បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រុស​ស្នេហ៍ តាំងពី​ម៉ោង​ប្រហែល​២​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ២០១៩​នេះ រហូត​មក​ដល់​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃខែ​ដដែល ស្រាប់តែ​ជន​បង្ក​ជាប្រុសស្នេហ៍ ចាប់​អារ​-​ក​ស្ត្រី​រូប​នេះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​ក្នុងបន្ទប់ជួល​ បន្ទាប់​មក​ជន​បង្ក​បាន​អារ​-​ក​សម្លាប់​ខ្លួនឯង តាម​ក្រោយ​បាន​របួសធ្ងន់ ត្រូវ​បាន​អ្នក​ជិតខាង​បញ្ជូន​ទៅ​ស​ង្ក្រោះ​នៅ​មន្ទី​ពេទ្យ​លោកសង្ឃ នេះ​បើ​តាម​សម្តី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ ។

ហេតុការណ៍​ជម្លោះ​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ​នេះបាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​លោក​អធិការរង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ យិ​ត ធិ​ញ អាយុ​៤២​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្រុក​កំណើត​ភូមិ​ថ្មី ឃុំ​ជ្រៃ​ធំ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង (​ស្លាប់​) ជន​បង្ក​ជា​ប្តី​ឈ្មោះ យា រិ​ត អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​ភូមិ​រមាំង​ត្រេ​ត ឃុំ​សំបួរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង រង​របួសធ្ងន់ ភ្លាម​ៗ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​បាន ប្រាប់​ឱ្យ​ដឹង​ជាបឋម​ថា ស្ត្រី​រង​គ្រោះ យិ​ត ធិ​ញ មាន​ប្តី និង​មានកូន​ចំនួន​៣​នាក់​ហើយ នៅ​ស្រុក​កំណើត នៅ​ឯ​ខេត្តស្វាយរៀង បន្ទាប់​មក​ស្ត្រី​រង​គ្រោះ បាន​មក​ធ្វើការ​នៅ​ភ្នំពេញ ធ្វើ​ជា​កម្មការិនី​រោងចក្រ​មួយ​កន្លែង ហើយ​ក៏​មាន​ទំនាក់ទំនង​ជាមួយ​ជន​ដៃដល់​ឈ្មោះ យា រិ​ត ដែល​ត្រូវជា​ប្រុស​ស្នេហ៍ វ័យក្មេង ។ លុះដល់​ថ្ងៃ​កើតហេតុ​នៅ​ម៉ោង​២​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ដោយសារ​ជន​ដៃដល់​ជា​ប្រុស​ស្នេហ៍​រូប​នេះ ខឹង​សុំ​លុយ​ទិញ​ថ្នាំ​ញៀន​និង​ទិញ​ស្រា​ផឹក​មិន​បាន ទើប​កើតជា​ទំនាស់​ពាក្យ​សម្តី​ឈ្លោះ​គ្នា រហូត​ឈាន​ទៅ​ដល់​ប្រើ​អំពើ​ហិង្សា​ចាប់​ស្ត្រី​រង​គ្រោះ​អារ​.​ក បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ បន្ទាប់​មក​ជន​ដៃដល់​ជា​ប្រុស​ស្នេហ៍​ក៏​បាន​អារ​.​ក​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួសធ្ងន់ តែ​ម្តង ។

ចំណែក​សព​ស្ត្រី​រង​គ្រោះ សមត្ថកិច្ច​ជំនាញ ចុះ​ពិនិត្យ​ជាក់ស្តែង និង​ធ្វើ​កោសល្យវិច័យ​រួច ទើប​ប្រគល់​សព​ឲ្យ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​បុរស​ជា​ជនសង្ស័យ សម្រាក​ព្យាបាល​ជំងឺ​សិន ទើប​អនុវត្ត​ច្បាប់​តាម​ក្រោយ ៕

សូមរម្លឹកថា សាហាវផុតលេខ!ប្រុសស្នេហ៍ចាប់អារ.កស្រីកំណាន់ស្លាប់ក្នុងបន្ទប់… រួចអារ.កខ្លួនឯងតាមក្រោយ…