ដំណាំ គឺជាប្រភពចំនីអាហារដ៏សំខាន់សម្រាប់មនុស្សយើងគ្រប់រូប។ ចំនួនមនុស្សចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះកត្តាផ្គត់ផ្គង់ចំនីអាហារក៏ចេះតែកើនឡើង ដែលធ្វើឲ្យអ្នកដាំដំណាំនាៗមិនអាចបង្កបង្កើនផលបានទាន់ពេលវេលា។

+ធាតុផ្សំមានដូចជា៖

-ចេកទុំលឿង,ល្ពៅទុំលឿង,ម្នាស់ទុំ,ឳឡឹកទុំ,ល្ហុងទុំ,យក២គីឡូស្មើៗគ្នា,ទឹកកាកស្ករត្នោត ៤០-៥០ក្រាម EM ២០cc ទឹកស្អាត១០លីត្រ។

+វិធីធ្វើ៖

-មិនចាំបាច់ត្រូវលាងធាតុផ្សំទាំងនោះទេ
-ចិតវត្ថុធាតុផ្សំទាំងអស់ជាចំណិតតូចៗ រួចដាក់ក្នុងធុងផ្អាប់ដែលមានចំណុះ២០លីត្រ
-ចាក់ទឹកកាកស្ករត្នោត EM និងទឹក១០លីត្រចូលកូរឲ្យសព្វ រួចបិទគម្របយកទុកក្នុងម្លប់ត្រជាក់ ត្រូវកូរវា១ថ្ងៃម្តង រក្សាទុករយៈពេល៧-៨ថ្ងៃយើងអាចដួសយកទឹកមកប្រើបាន។

-រក្សាវាទុកនៅកន្លែងត្រជាក់ និងស្ងួតយើងអាចប្រើប្រាស់វាបានរយៈពេល៣ខែ។
+វិធីប្រើប្រាស់៖

-យកទឹកថ្នាំអរម៉ូនចំនួន ២០cc លាយជាមួយទឹក១០លីត្ររួចបាញ់នៅពេលដើមដំណាំដើម្បីឲ្យវាចេញផ្កាមុនរដូវ បាញ់រាល់២-៣ថ្ងៃម្តង

-ពេលវាចាប់ផ្តើមចេញពន្លកផ្កាត្រូវឈប់បាញ់
-ស្រោចនៅតាមគល់របស់វានៅពេលព្រឹកឬពេលល្ងាចចាប់ពីពេលដែលវាចាប់ផ្តើមចេញផ្ការហូតដល់ផ្លែចាស់នោះវានឹងមានផ្លែច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។

វិធីសាស្រ្ដធ្វើអរម៉ូនពីធម្មជាតិមួយនេះពិតជាជួយឲ្យផ្កា និងផ្លែអោយជាប់ច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់ទៀតផង ៕