ត្រីសាល់ម៉ុន គឺជាត្រីដែលគេពេញនិយមបរិភោគនៅទូទាំងពិភពលោក និងទទួលស្គាល់វាជាអាហារសុខភាពដ៏សំខាន់បំផុតក្នុងការទ្រទ្រង់សារពាង្គកាយយើងទាំងមូល។ ជាពិសេសនៅប្រទេសជប៉ុនប្រជាជនគេគ្រប់គ្នា គ្មានអ្នកណាម្នាក់ដែរមិនទទួលទានត្រីសាល់ម៉ុនទេ។

ចំពោះត្រីសាល់ម៉ុន Oncorhynchus mykiss ពូជដែលមានខ្នាត ៣០ ក្រាមក្នុងមួយក្បាល ចំណី របបឱ្យចំណីនិងបរិស្ថានរស់ធានាគុណភាពត្រីអាចមានទម្ងន់ពី ០,៦ - ១ គីឡូក្រាមមួយក្បាលក្នុង ៦ ខែពី ១,៥ - ២ គីឡូក្រាមមួយក្បាលក្នុងមួយឆ្នាំនិង ១,៨ - ២,៥ គីឡូក្រាមមួយក្បាលក្នុងមួយឆ្នាំកន្លះ។

/. សីតុណ្ហភាពទឹក៖ ចាំបាច់ត្រូវធានាសីតុណ្ហភាពពី ១២ -  ២១ អង្សាសេ កម្រិត pH ក្នុងទឹកពី ៦,៥ -  ៨,៥ អុកស៊ីសែនរលាយជាង ៦ មីល្លីក្រាមក្នុងមួយលីត្រ។

/. របៀបចិញ្ចឹម៖
- អាចចិញ្ចឹមត្រីសាល់ម៉ុន Oncorhynchus mykiss ក្នុងអាង ក្នុងស្រះមានប្រព័ន្ធលំហូរទឹកឬចិញ្ចឹមក្នុងទ្រុងបែនៅលើអាងស្តុកទឹក។ បណ្ដាកសិដ្ឋានចិញ្ចឹមត្រីសាល់ម៉ុន Oncorhynchus mykiss ចាំបាច់ត្រូវ សាងសង់អាងស្តុកទឹកនិងអាងធ្វើប្រព្រឹត្តកម្មទឹក ជាពិសេសចាំបាច់ត្រូវមានប្រព័ន្ធបញ្ចូលខ្យល់និងដំបូលបាំងកម្តៅថ្ងៃ ប្រើប្រាស់ទឹកហូរចេញពីចង្អូរភ្នំខ្ពស់ដែលមានសីតុណ្ហភាពទាបគឺល្អបំផុត។
- ជារៀងរាល់ថ្ងៃចាំបាច់ត្រូវផ្លាស់ចោលកាកសំណល់នៅបាតស្រះនៅក្នុងអាងចេញដើម្បីជៀសវាងកុំអោយទឹកត្រូវបំពុលដោយបរិមាណចំណីនៅសេសសល់ដោយជាតិកាកសំណល់…។ ប្រសិនបើចិញ្ចឹមដោយទ្រុងចាំបាច់ត្រូវសម្អាតទ្រុងតាមកាលកំណត់គឺ ៣ ថ្ងៃមួយដងហើយផ្លាស់សំណាញ់ថ្មីជារៀងរាល់ខែ។
- ប្រើប្រាស់ចំណីឧស្សាហកម្មដែលមានបរិមាណប្រូតេអ៊ីនជាង ៥០% ជាមួយនឹងបរិមាណ lipid សុទ្ធជាង ២០%។

/. បង្ការជំងឺ៖
- ចាំបាច់ត្រូវកត់ត្រាប្រចាំថ្ងៃនិងតាមដានមើលជារឿយៗ នូវរបប ទឹក ចំណី ការប្រើប្រាស់ថ្នាំ ស្ថានភាពត្របាក់ចំណីរបស់ត្រីសាល់ម៉ុន Oncorhynchus mykiss។
- ត្រីសាល់ម៉ុន Oncorhynchus mykiss កើតជំងឺគឺភាគច្រើនមកពីផ្សិតនិងប៉ារ៉ាស៊ីត។ ដូច្នេះ ចាំបាច់ត្រូវថែទាំត្រីសាល់ម៉ុន Oncorhynchus mykiss អោយបានហ្មត់ចត់ដូចជាឱ្យភ្ងូតទឹកអំបិលមានកំហាប់ ២% តាមកាលកំណត់ ២ សប្តាហ៍ម្ដង ក្នុងរយៈពេលប្រមាណពី ២០ - ៣០ នាទី។

/. ការប្រមូលផល៖
នៅពេលដែលត្រីមានទម្ងន់ពី ១,៥ - ១,៨ គីឡូក្រាមគឺអាចប្រមូលផលបាន។ ប្រមូលផលដោយកាយវិការថ្នមៗ ពីព្រោះសភាពនៃរាងកាយត្រីខ្សោយងាយនឹងងាប់ធ្វើឱ្យប៉ះពាល់ដល់តម្លៃផលិតផល​ ៕