បច្ចបប្បន្ននៅទីក្រុងភ្នំពេញ ស្នៀតពោត ឬក្ដឹបពោតខ្ញី ពិតជាមានតម្រូវចាំបាច់ខ្លាំង វាត្រូវបានគេយកទៅលក់ច្រើនតោនក្នុងមួយថ្ងៃ ដើម្បីធ្វើជាបន្លែផ្សំក្នុងអាហារ។ ដោយហេតុនេះហើយទើបមានកសិករភាគច្រើនសម្រុកដាំវា ដោយការដាំមានភាពងាយស្រួល ហើយឆាប់បានផលទៀតផង ឯតម្លៃទៀតសោតក៏ទទួលបានសមរម្យ។

/. ការជ្រើសរើស​ពូជ​
– ពូជ​ហា​វ៉ៃ​ក្រហម អាច​ឲ្យ​ស្នៀត ៣​ផ្លែ ទៅ ៤​ផ្លែ ហើយ​មិនសូវ​ត្រូវការ​ទឹក​ទេ បើ​បងប្អូន​ដាំ​ខែ ប្រាំង បងប្អូន​អាចដាក់​ទឹកតែ​ម្ដង​រហូតដល់​ប្រមូល​ផល ឬ​អាច​បូមទឹក ២ ទៅ ៣ ដង ដើម្បី​បាន​ផល​ស្នៀត​ច្រើន ។​

/. ការជ្រើសរើស និង​រៀបចំ​ដី​
– ដីល្បាប់​មាត់ទន្លេ ដែល​សំបូរ​ជីជាតិ មិនមែន​ដីកណ្ដេង និង​ដីខ្សាច់​
– ភ្ជួរ​ហាល​ដី ៣​ទៅ ៤​ថ្ងៃ​ឲ្យ​ដី​ឆ្អិន​
– បំបែក​ដី​ឲ្យ​ម៉ត់

– ឆូត​ជា​គន្លង​សម្រាប់​ដាំ​
– គម្លាត​ពី​រង​មួយ​ទៅមួយ ចន្លោះ​ពី​កន្លះ​ម៉ែត្រ​ទៅ ៧​តឹក​
– ត្រូវ​ដាំ​ក្នុង​គន្លង​មិនត្រូវ​ដាំ​ក្នុង​ពំនូកដី​ដែ​លើក​ជា​រង​នោះទេ ព្រោះ​ការដាំ​ក្នុង​គន្លង​ឆាប់​ដុះ ឯ​ដី​ពំនូក រង​ទុក​កាយ​លុប​គល់​ដើម​ពោត​នៅពេល​វា​ដុះ​បាន​ខ្ពស់​បន្តិច​

– ពោត​ដាំ​យក​ស្នៀត អាច​ដាំ​ចង្អៀត​ដើម​ជាង​ដាំពោត​យក​ផ្លែ ក្នុង​មួយ​រន្ធ​អាចដាក់​គ្រាប់ពោត​ពូជ បាន ៥​គ្រាប់​ទៅ ៧​គ្រាប់​ក្នុង​១​រណ្ដៅ​
– ក្នុង​ដី​១​ហិកតា ប្រើ​គ្រាប់ពូជ​ពោត​ចន្លោះ​ពី ៣០ ទៅ ៣៥ គីឡូក្រាម ។​

/. ការថែទាំ​
– ក្រោយ​ការដាំ​គ្រាប់ពូជ ១៥ ទៅ ២០​ថ្ងៃ ត្រូវ​បាញ់​ទឹក​តាម​រង​ដាំពោត​កុំ​ឲ្យ​ដី​រង​ស្ងួត​ពេក ពោត​ដូច ជា​មិន​បញ្ហា​ទេ បើ​ដាក់​ទឹក​ដិតដល់ ស្មៅ​ដុះ​មិនទាន់​ពោត​ទេ ពោត​ដុះ​លឿន​ជាង​ស្មៅ ហើយ​ពោត ត្រឹម​ជង្គង់​ឡើងទៅ​ស្មៅ​ដុះ​មិនទាន់​ពោត​ឡើយ ។​

/. ការដាក់​ជី​
– មុនពេល​ដាំពោត ត្រូវដាក់​ជីលា​មក​សត្វ​ពុកផុយ ឬ​ជីកំប៉ុស ចំនួន ២​គីឡូក្រាម​ក្នុង​ដី ១​ម៉ែត្រការ៉េ បន្ទាប់ពី​ដាំ​បាន ១​អាទិត្យ ត្រូវ​ថែម​ជីអ៊ុយរ៉េ​ចំនួន ១,៥​ក្រោម ក្នុង​១​គុម្ព​
– ជីគីមី​នោះ ត្រូវដាក់​ចម្ងាយ ១​តឹក​ពី​គុម្ព​ពោត​

– ដាំ​គ្រាប់ពោត​បាន ៣០​ថ្ងៃ ត្រូវ​ថែម​ជី ២០ ២០ ១៥ ទម្ងន់ ៥​ក្រាម ក្នុង​១​គុម្ព ដាក់​ជី​ចម្ងាយ ២​តឹក​ពី​គុម្ព​ពោត​
– ដាំ​បាន ៥០​ថ្ងៃ ត្រូវ​ថែម​ជី​ដដែល​ទម្ងន់ ១០​ក្រាម​ក្នុង ១​គុម្ព ដាក់​ជី​នោះ​ចន្លោះ ២​តឹក​ទៅ ២,៥​តឹក ពី​គល់​ពោត​

– នៅក្នុង​ចន្លោះពេល​ដាក់​ជី​ចាំបាច់​ត្រូវ​បាញ់​ទឹក​បំប៉ន​ដើម ក្រោយពី​ដាំពោត​បាន​កន្លះ​ខែ និង​ក្រោយ ពិ​ដើម​ពោត​ដុះ​បាន​ជាង ១​ខែ​
– ដាំពោត​យក​ស្នៀត​លក់ មិន​លំបាក​ថែទាំ​ទេ ត្រូវ​បាញ់​ទឹក​ទៅក្នុង​រង​នៅពេល​ដី​ស្ងួត​ខ្លាំង ហើយ​ត្រូវ​លើក​រង​ឲ្យ​ខ្ពស់ បើ​ដាំ​នៅ​រដូវវស្សា ៕