រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២០ គឺ​នឹង​ត្រូវ​ដំឡើង ចំនួន ១៩០​ដុល្លារ ។ ក្នុង​នោះ​តួលេខ​ព្រមព្រៀង​គ្នា ចេញពី​ការ​បោះ​ឆ្នោត មាន​ចំនួន ១៨៧ ដុល្លារ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​បន្ថែម ៣​ដុល្លារ​ទៀត ។

តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២០ ត្រូវ​បាន​ប្រជុំ​សម្រេច ក្នុង​យន្តការ​ត្រីភាគី តាម​រយៈ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា ដឹកនាំ​ដោយ​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​។

ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០ ខាង​មុខ​នេះ កើន​ដល់​១៩០​ដុល្លារ ពោល​គឺ​នឹង​ចាប់ផ្តើម​ដំឡើង​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ តទៅ ៕