បច្ចុប្បន្ននេះការចិញ្ចឹមកណ្ដុរយកសាច់លក់ គឺជាមុខរបរដ៏ពេញនិយមបំផុតរបស់ប្រជាកសិករគ្រប់រូប ពីព្រោះតែសាច់វាមានឱជារសឆ្ងាញ់ សម្រាប់ធ្វើជាគ្រឿងក្លែមយ៉ាងពិសេសទៀតផង។

ថ្វីត្បិតតែកណ្ដុរជាសត្វងាយស្រួលចិញ្ចឹមក៏ពិតមែន ប៉ុន្តែបើយើងមិនបានចិញ្ចឹមឲ្យវាត្រឹមត្រូវ តាមបច្ចេកទេស នោះផលរបស់វាក៏មិនបានល្អដែរ។ ការចិញ្ចឹមសត្វកណ្ដុរសំខាន់បំផុត គឺការជ្រើសរើសពូជ ផ្ដល់ចំណី និងការថែទាំ។

១/. ប្រភេទកណ្តុរ៖

ការចិញ្ចឹមកណ្តុរស្រែ កណ្តុរប្រែង ដែលមានអាយុមួយឆ្នាំ នឹងមានរាងតូចរហូតដល់កណ្តាលប្រមាណ 100 -200ក្រាម ដងខ្លួនមានពណ៌ប្រផេះខ្មៅ បរិវេណពោះពណ៌សប្រផេះ កណ្តុរប្រេងមានទម្ងន់ពី 400-1000 ក្រាម ដងខ្លួនមានពណ៌ប្រផេះ ហើយមានចុងព៌ណទង់ដែង បរិវេណពោះពណ៌សប្រផេះ។

២/. ការជ្រើសរើសពូជ

-ជ្រើសរើសកណ្តុរចំនួន 10ក្បាល ដែលមានទម្ងន់ពី 100-200 ក្រាម -ឈ្មោល4 មេ 6 -ចិញ្ចឹម 5ក្បាលក្នុងពាង 1 គឺ ឈ្មោល 2 មេ 3

-ចាប់ផ្តើមចិញ្ចឹមពីខែ ឧសភា

-ប្រើពាងធំដោយបែងផ្ទៃពាងជាពីរ

-ដាក់ដីក្នុងពាងប្រមាព ¼ ដើម្បីអោយវាកាយរន្ធធ្វើទីកន្លែងរស់នៅ

-ដាក់ចំបើងស្មៅ ដើម្បីវាធ្វើសំបុក

-កណ្តុរដែលយកមកធ្វើពូជមិនត្រូវយកពីសំបុកតែមួយទេ ធ្វើគំរបគ្របពាង ដោយចោះរន្ធតូចៗ ដើម្បីឱ្យមានខ្យល់ចេញចូល និងការពាឆ្មាកុំឱ្យចូលយាយីកណ្តុរ។

៣/. ការឱ្យចំណី និងថែទាំ

-យកក្តិលចេកមកហាន់ជាដុំៗប្រមាណមួយថ្នាំងដៃ

-បោះចូលជាចំណី

-ត្រូវយកចេញ ហើយប្តូរថ្មីមួយអាទិត្យម្តង

-ចំណីគួរឱ្យតាមរដូវកាល

-សង្កេតមើលថាតើកណ្តុរចូលចិត្តអ្វី

-ស្រូវជាអាហារគោលអាចដាក់ជាពំនូកៗក្បែររន្ធ

-ឱ្យដំឡូងមីវាស៊ីដូចក្តិលចេកដែរ រួចប្រមូលវត្ថុ ដែលរលួយចេញ

-មួយខែរោយកំបោរសម្តង ដើម្បីកំចាត់មេរោគ

-មុនរោយយកអាហារចេញឱ្យអស់ជាមុន រោយឱ្យសព្វ តែកុំរោយច្រើនពេកទេ កៀរដីត្រឡប់រួចដាក់អាហារតាមធម្មតា ៕