ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត(២១៧) ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង៤ ផងដែរ។
ជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ ស្ថានីយ ១ទីតាំង មិនមានអនុលោមភាពផ្នែកគុណភាព ។


មន្ត្រីជំនាញបញ្ជាក់ថា ការរកឃើញលើកទី១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ ក្នុងករណីមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី២ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕