ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យកដំបងឈើជ្រុង វាយបណ្តាលឲ្យរបួស កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខក្រុមហ៊ុនកញ្ចក់វេងស្រេងហុង ផ្លូវមុន្នីរ៉េត ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ជនសង្ស័យទាំង២នាក់នោះ ទី១-ឈ្មោះ សែ ពិសិដ្ឋ ហៅ ជុក ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកកញ្ចក់ (គ្មានផ្ទុកសារធាតុញៀន) ទីលំនៅផ្ទះជួល ផ្លូវលំភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ទី២-ឈ្មោះ សួ លាងហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូឡានដឹកផ្លែឈើ (មានផ្ទុកសារធាតុញៀន) ទីលំនៅផ្ទះជួល ផ្លូវលំភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ វត្ថុតាងចាប់យក ៖ ដំបងឈើជ្រុងចំនួន០១ដើម ប្រវែង០៨តឹកកន្លះ។


ចំណែកជនរងគ្រោះឈ្មោះ ឡូត ណាន ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ ពិធីករតាមរោងការ របួសក្បាលពីលើ០១កន្លែង,កញ្ចឹងកខាងឆ្វេង០១កន្លែង,ស្មាខាងឆ្វេង០១កន្លែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ជនសង្ស័យទាំង២នាក់ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕