មាន់ទោរ ជាប្រភេទបក្សីដែលមានមាឌធំ  ខុសពីមាន់ស្រុកធម្មតា សត្វមាន់ប្រភេទនេះដែរ កសិករខ្មែរយើងមិនសូវជាមានអ្នកចិញ្ចឹមប៉ុន្មាននោះទេ ហើយមាន់ទោរនេះដែលជាប្រភេទមានតម្លៃខ្ពស់នៅលើទីផ្សារទាំងក្នុង និងក្រៅប្រទេស។

កសិករមួយចំនួនតូចដែលបានដឹងពីបច្ចេកទេសក្នុងការចិញ្ចឹមវា ទោះជាយ៉ាងណាក្ដីបើចង់ចិញ្ចឹមមាន់ប្រភេទនេះអោយបានធំល្អ វាពិតជាមិនងាយស្រួលទេ អ្នកចិញ្ចឹមត្រូវយល់ដឹងឲ្យច្បាស់ពីមូលដ្ឋានគ្រឹះ ទាំងការរៀបចំទ្រុង ការជ្រើសរើសពូជ និងការថែទាំ។

/. ការរៀបចំ​ទ្រុង​
– ត្រូវបាន​សង់​នៅ​កន្លែង​ខ្ពស់ ស្រឡះស្រឡំ​ធានា​រក្សាបាន​ភាពកក់ក្ដៅ​នា​រដូវរងារ និង​ត្រជាក់​នា រដូវក្ដៅ​
– មាន់ទោរ​អាយុ​ពី ០ ទៅ ៤ សប្ដាហ៍​ចិញ្ចឹម​នៅក្នុង​ទ្រុង​គ្រ​លំ​កម្ដៅ​
– ដង់ស៊ីតេ​ចិញ្ចឹម​ពី ១៥ ទៅ ៤០ ក្បាល​ក្នុង ១ ម៉ែត្រការ៉េ​

– ក្នុង​រយៈពេល​គ្រ​លំ​កម្ដៅ ប្រើ​ទ្រុង​គ្រ​លំ​កម្ដៅ​ដែលមាន​កំពស់​ពី ៤០ ទៅ ៥០ សង់ទីម៉ែត្រ បណ្ដោយ​ពី ១,០ ទៅ ១,២ ម៉ែត្រ ទទឹង​ពី ០,៧ ទៅ ០,៩ ម៉ែត្រ
– ជុំវិញ​ត្រូវ​បាំង​ដោយ​ក្ដារបន្ទះ ឬ​បន្ទះ​ថែប​ដំបូល​ពីលើ​ប្រក់​ដោយ​សំណាញ់​ក្រឡា​ល្អិតៗ ចៀសវាង​កូន​មាន់​ហើរ​ចេញ​
– មាន់​មាន​អាយុ​ពី ៥ ទៅ ១២ សប្ដាហ៍​
– ដង់ស៊ីតេ​ចិញ្ចឹម​ពី ៤ ទៅ ១២ ក្បាល​ក្នុង ១ ម៉ែត្រការ៉េ​
– មាន់ទោរ​ត្រូវបាន​ចិញ្ចឹម​ព្រលែង​លើ​កម្រាល​ទ្រុង​ចាក់​បេតុង ហើយ​រោយ​អង្កាម ឬ​កំទេច​ឈើ ពីលើ​កម្រាស់​ពី ៥ ទៅ ៨ សង់ទីម៉ែត្រ មាន​កន្លែង​ចាក់​ខ្សាច់​សម្រាប់​អោយមាន់​ត្រដុះ​ខ្សាច់

– ធ្លា​លេង​ត្រូវបាន​បាំង​ជិត​ដោយ​សំណាញ់ ដើម្បី​រាំង​កុំអោយ​មាន់​ហើរ​ចេញ​ក្រៅ ។​
– ការធ្វើ​ទ្រុង​អោយមាន់​ពេញវ័យ​
– ចែក​ទ្រុង​ជាច្រើន​ខណ្ឌ​ផ្សេងៗ​គ្នា ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​តាមដាន​ជំងឺ​តម្កាត់ រយៈកាល​រីកលូតលាស់ និង​ធំធាត់​នៃ​មាន់ ។​

/. ការជ្រើសរើសពូជបក្សី          

–ជ្រើសរើសមាន់ណាដែលរហ័សរហួន ភ្នែកភ្លឺ រោមសំពោង ពោះសមល្មម ជើងថ្លោស ទម្ងន់ពី ២០ ដល់ ២៣ ក្រាម

/. ការថែទាំ

៣.១/. ចិញ្ចឹមកូនមាន់ (ដំណាក់កាលអាយុពី ១ ទៅ ៣ ខែ)

–មាន់ត្រូវបានចិញ្ចឹមនៅក្នុងទ្រុងធ្វើអំពីសំណាញ់លួសប្រហោង

–ប្រើអំពូលភ្លើងអគ្គិសនី ដើម្បីកំដៅឲ្យមាន់ដោយសីតុណ្ហភាពពី ២៥ ទៅ ២៧ អង្សាសេ

–នៅបរិវេណនៃកន្លែងចិញ្ចឹមតែងតែបានកំចាត់មេរោគតាមកាលកំណត់យ៉ាងហោចពី ១៥ ទៅ ២០ ថ្ងៃម្តង

–ចំណី គឺប្រភេទកន្ទក់គ្រាប់សម្រាប់អោយកូនមាន់ស៊ី

–ប្រើប្រភេទស្នូកចំណីស្នូកទឹកសមស្របនឹងអាយុកាលរបស់មាន់

–គប្បីដាក់បរិមាណកន្ទក់និងទឹកអោយគ្រប់ល្មមពេលមាន់ស៊ីអស់ត្រូវសំអាតស្នូកនិងដូរទឹកថ្មី។

៣.២/. ចិញ្ចឹមមាន់ពេញវ័យ

–មាន់ត្រូវបានចិញ្ចឹមនៅក្នុងទ្រុងធំ ប្រើចំណីដែលសម្រាប់អោយបក្សីស្រុកពេញវ័យបក្សីពង (កន្ទក់សម្រាប់មាន់ពង) គួបផ្សំនឹងស្រូវ

–អត្រាលាយអាស្រ័យទៅតាមរយៈកាលរីកលូតលាស់នៃមាន់

–អាចប្រើស្រូវដល់ ៦០% នៅក្នុងរបបចំណី

–ក្រៅពីនោះ ត្រូវគួបផ្សំឲ្យស៊ីបន្ថែមនូវត្រកួន ទងដំឡូងជ្វា តួដើមចេកហាន់តូចៗ។ល។

/. ការធ្វើអនាម័យបង្ការជំងឺ

–ឧស្សាហ៍ធ្វើអនាម័យទ្រុងចិញ្ចឹមអោយស្អាតបាត កាប់ឆ្ការគុម្ពោតឈើ កាយបង្ហូតលូ ចង្អូរជុំវិញទ្រុងចិញ្ចឹម បាញ់ថ្នាំសម្លាប់មេរោគកំចាត់ជាតិពុលតាមកាលកំណត់

–ចាក់វ៉ាក់សាំងបង្ការតាមកាលកំណត់ចំពោះជំងឺមួយចំនួនដែលច្រើនតែប្រទះដូចជា៖ Newcaste គ្រុនផ្តាសាយបក្សី ជាដើម

–កំចាត់ប្រភេទសត្វករកេរ បក្សីព្រៃនិងសត្វល្អិត ចង្រៃគ្រប់ប្រភេទតាមកាលកំណត់។

ទាំងនេះគឺគ្រាន់តែជាចំនេះដឹងតូចមួយផ្នែកតែប៉ុណ្ណោះ បើកសិករចង់ដឹងពីបច្ចេកទេសឲ្យកាន់តែច្បាស់បន្ថែម កសិករគួរតែសាកសួរជាមួយនិងអ្នកជំនាញ​ ខិតខិស្រាវជ្រាវឯកសារបន្ថែម បើអាចគួរតែរៀនអនុវត្តន៏កាន់តែល្អបំផុត ៕