បច្ចុប្បន្ននេះ សត្វកន្ធាយត្រូវបានគេសង្កេតឃើញថាជាសត្វដែលពេញនិយមបំផុតទាំងការចិញ្ចឹម និងទទួលទាន ដែលវាមានតម្លៃខ្ពស់នៅក្នុងទីផ្សារ ជាប្រភពបង្កើនចំណូលដល់គ្រួសារបងប្អូនកសិករដើម្បីអភិវឌ្ឈសេដ្ឋកិច្ចគ្រួសារ។

ទោះជាយ៉ាងនេះក្តី បើចង់ចិញ្ចឹមសត្វកន្ធាយមានគុណភាពល្អ អ្នកចិញ្ចឹមត្រូវសិក្សាអំពីចំណេះដឹងជាមូលដ្ឋាន សំខាន់គឺបច្ចេកទេស និងជ្រើសរើសពូជ របៀបថែទាំ ធ្វើអាងចិញ្ចឹមសត្ចកន្ធាយអោយបានសមស្រប។

១/. របៀបធ្វើអាងចិញ្ចឹម៖

-អាងចិញ្ចឹមសត្វកន្ធាយចាំបាច់ត្រូវមានផ្ទៃក្រឡាជាង ១០ ម៉ែត្រការ៉េ ត្រូវធ្វើអំពីឥដ្ឋនិង ក្រាលស៊ីម៉ងត៍

-កំរិតទឹកមានជម្រៅពី ០,៦ ទៅ ១ ម៉ែត្រ

-មានលូបញ្ចេញទឹក (មាត់លូបាំងដោយសំណាញ់ដែក) ដើម្បីរក្សាកំរិតទឹកអោយស្ថិតនៅកំរិតខ្ពស់បំផុត ហើយមានលូបង្ហូតទឹកនៅបាតអាង

– ជុំវិញអាងគប្បីទុកចន្លោះដីទំនេរមានម្លប់ត្រជាក់ ហើយធ្វើស្ពានសម្រាប់សត្វកន្ធាយវារពីអាងទៅដីគោក។

២/. របៀបព្រលែងពូជ៖

-មុនពេលព្រលែងពូជត្រូវសំអាតអាង ត្រូវជ្រើសរើសកូនពូជណាដែលមាំមួន រូបរាងស្អាតល្អ មិនត្រូវរបួសឬរលាត់សាច់ ជាដើម

-កូនពូជដែលល្អបំផុត គឺមានទម្ងន់ពី ១០០ ក្រាមក្នុង ១ ក្បាលឡើងទៅ

-គប្បីព្រលែងកូនពូជដែលមានទំហំប៉ុនៗគ្នា ហើយព្រលែងក្នុងកំឡុងពេលចាប់ពីខែកុម្ភៈដល់ខែមីនា។

៣/. ដង់ស៊ីតេចិញ្វឹម៖

-កូនពូជមានទម្ងន់ពី៥០ ទៅ ១០០ ក្រាម គឺព្រលែងពី ១០ ទៅ ១៥ ក្បាលក្នុង ១ ម៉ែត្រការ៉េ

-ឯកូនពូជមានទម្ងន់ប្រមាណ ២០០ ក្រាម គឺព្រលែងតែពី ៤ ទៅ ៧ ក្បាលក្នុង ១ ម៉ែត្រការ៉េប៉ុណ្ណោះ។

* ចំណី៖

-ស្នូកដាក់ចំណីត្រូវដាក់នៅនឹងមួយកន្លែងអោយស្ថិតនៅលិចក្រោមទឹក ២០ សង់ទីម៉ែត្រ។

-មុនពេលអោយកន្ធាយស៊ីត្រូវសំអាតស្នូកអោយស្អាតបាត

-ចំណីត្រូវល្មមនឹងរង្វះមាត់របស់កន្ធាយជាសំខាន់ គឺប្រភេទសត្វដូចជាជន្លេន ខ្យង ខ្ចៅ ។ល។

-បរិមាណចំណីដែលផ្គត់ផ្គង់ជារៀងរាល់ថ្ងៃអោយសត្វកន្ធាយ គឺប្រមាណពី ៥ ទៅ ៨% នៃទម្ងន់កន្ធាយដែលមាននៅក្នុងអាង។

៤/. របៀបថែទាំ៖

-ត្រូវធានារក្សាភាពស្ងប់ស្ងាត់ ការបង្ហូតទឹក និងបង់សំណាញ់ចាប់ កុំបង្កភាពភ័យរន្ធត់ដល់សត្វកន្ធាយ

-ទឹកអាងត្រូវស្អាតជានិច្ច មិនទុកអោយស្អុយក្រខ្វក់

-ចិញ្ចឹមនៅរដូវរងារត្រូវមានវិធានការទប់ទល់នឹងភាពត្រជាក់ដល់សត្វកន្ធាយដូចជា ដំឡើងកំរិតទឹក បណ្ដែតកំប្លោកជាដើម។

៥/.​ ការប្រមូលផល៖

-បន្ទាប់ពី​រយៈពេល​១២​ខែក្រោយ​មក យើង​អាច​ចាប់​វា​លក់បាន​ដែលមាន​ទម្ងន់​ពី​៨​ខាំ ទៅ​

១,២ គីឡូក្រាម ដែល​វា​មានតម្លៃ​ប្រមាណ ១០-១២​ដុល្លា ក្នុង​មួយ​គីឡូ ៕