ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី១៥ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ បន្តប្រគល់ រង្វាន់ម៉ូតូZoomerX ដល់អតិថិជន០២រូបទៀតហើយ នៅខេត្តកំពង់ស្ពឺ និង រាជធានីភ្នំពេញ។

លោក ខុន ប្រាក់សិដ្ឋ អ្នកឈ្នះរង្វាន់ម៉ូតូZoomerX នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

អ្នកឈ្នះរង្វាន់ម៉ូតូZoomerXនៅខេត្តកំពង់ស្ពឺថ្ងៃនេះមានឈ្មោះខុនប្រាក់សិដ្ឋភេទប្រុស អាយុ៣៥ឆ្នាំ ជាជាងបិតតែមម៉ូតូ នៅមុខផ្សារឧដុង្គ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។ គាត់ឈ្នះរង្វាន់ម៉ូតូនេះកាលពីប៉ុន្មានថ្ងៃមុន នៅពេលដែលគាត់បិតតែមម៉ូតូឱ្យភ្ញៀវអស់កម្លាំង​ គាត់បានដើរទៅទិញឆេមពានអាយស៍០១កំប៉ុងមកហូប គ្រាន់តែគាស់ភ្លាមឃើញរូបម៉ូតូ​ គាត់អរយ៉ាងខ្លាំង​ ក៏ឱ្យអ្នកលក់ជួយទាក់ទងទៅក្រុមហ៊ុន ទើបតំណាង ក្រុមហ៊ុនចុះមកជួបនិងរៀបចំប្រគល់ម៉ូតូពេលនេះតែម្តង។​ 

អ្នកមីង ហេង អូន  អ្នកលក់ឆេមពានអាយស៍ នៅមុខផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ

រីឯអ្នកឈ្នះរង្វាន់ម៉ូតូZoomerXនៅជម្ពូវ័ន្តរាជធានីភ្នំពេញវិញមានឈ្មោះឈាងសុភាពភេទប្រុស អាយុ៣៩ឆ្នាំ ជាកម្មករនៅរោងចក្រQMI​ ម្តុំជម្ពូវ័ន្ត រាជធានីភ្នំពេញ។ 

ចំពោះអ្នកលក់ឆេមពានអាយស៍ឱ្យបងប្រុសប្រាក់សិដ្ឋនិងបងប្រុសឈាងសុភាព មានឈ្មោះ ហេងអូន និង ឈ្មោះ សុខតឿន ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ម្នាក់ៗ 50កេសផងដែរ។

លោក ឈាង សុភាព អ្នកឈ្នះរង្វាន់ម៉ូតូZoomerX នៅរោងចក្រQMI នៅម្តុំជម្ពូវ័ន្ត រាជធានីភ្នំពេញ

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍លោកឈាងខេងដែលបាននាំយករង្វាន់ទៅ ប្រគល់ជូនអតិថិជនថ្ងៃនេះ ក៏បានជូនពរដល់អតិថិជនឆេមពាននិងឆេមពានអាយស៍ទាំងអស់ មានឱកាស ក្លាយជាអ្នកឈ្នះរង្វាន់ម៉ូតូជាបន្តបន្ទាប់ជាច្រើនគ្រឿងទៀត ព្រោះរង្វាន់នៅក្រោមក្រវិលកំប៉ុងស្រាប់ មិនមាន អ្នកណាម្នាក់អាចដឹងឡើយ។ 

លោក សុខ តឿន  អ្នកលក់ឆេមពានអាយស៍ នៅមុខរោងចក្រQMI រាជធានីភ្នំពេញ។

គួបញ្ជាក់ផងដែរថាក្រៅពីរង្វាន់ម៉ូតូZoomerXនៅលើក្រវិលកំប៉ុងរបស់ភេសជ្ជៈប៉ូវកម្លាំងឆេមពាននិងឆេមពានអាយស៍ក៏មានរង្វាន់ធំៗជាប្រាក់ដុល្លារ និង ភេសជ្ជៈប៉ូវកម្លាំងឆេមពាន ០១កំប៉ុងៗ ដ៏ច្រើនសន្ធឹកសន្ធាប់ ទៀត ៕