ជំងឺខូចខួរឆ្អឹងខ្នង ដែលខ្មែរយើងនិយមហៅថាមហារីកខួរឆ្អឹងខ្នងនោះ បណ្ដាលមកពីខួរឆ្អឹងខ្នងបាត់បង់លទ្ធភាពផលិតកោសិកាគ្រាប់ឈាម ជាពិសេសគ្រាប់ឈាមក្រហម គ្រាប់ឈាមស និងគ្រាប់ឈាមផ្លាកែត។ កម្រិតស្រាល ឬធ្ងន់ធ្ងររបស់ជំងឺខូចខួរឆ្អឹងខ្នង អាស្រ័យទាំងស្រុងទៅលើមូលហេតុបង្ករោគ ជួនអាចបណ្ដាលមកពីជំងឺបង្កដោយមេរោគណាមួយ ជួនបណ្ដាលមកពីការព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនមុខ ដូចជាការព្យាបាលជំងឺមហារីកដោយថ្នាំ ការប្រើប្រាស់ថ្នាំផ្ដេសផ្ដាសជាដើម។

ថ្មីៗនេះដោយមានការចែករំលែកបទពិសោធន៏ផ្ទាល់ពីបងប្រុស សុខា តូណូ ដែលបងប្រុសបានកើតមានជំងឺនេះ ហើយបងប្រុសខិតខំព្យាបាលជាមួយគ្រូពេទ្យអស់ពីលទ្ធភាព ប៉ុន្តែនៅតែមិនបានធូរស្បើយ ដូចច្នេះបងប្រុសក៏បានអនុវត្តន៏នូវវិធីព្យាបាលតាមរូបមន្ដឱសថបុរាណធម្មជាតិ រហូតដល់ជាសះស្បើយទាំងស្រុង ដែរជារឿងមួយនឹកស្មានមិនដល់។

*ប្រភេទរុក្ខជាតិ ៖

-សំបកស្វាយចន្ទី

-ម្អមស្រែ

-ដើមមុខឈ្នាងពណ៌ស្វាយ‌

*វិធីធ្វើ៖

-ថ្នាំទាំងបីមុខនេះ យកដាំទឹក១លីត្រ រយៈពេល២០នាទី

*វិធីប្រើប្រាស់៖

-ផឹក១កែវរាល់ថ្ងៃ រហូតទទួលលទ្ធផលល្អ

-បើកំពុងប្រើថ្នាំពេទ្រ សូមបន្តប្រើជាមួយគ្នា ឬអាចលេបថ្នាំពេទ្រជាមួយទឹកថ្នាំនេះក៏បាន។

រូបមន្ដនេះគ្រាន់តែជាការប្រើប្រាស់ក្នុងពេលគ្មានជម្រើសតែប៉ុណ្ណោះ ​ដើម្បីកុំឲ្យមានការប៉ះពាល់ដល់អាយុ ជីវិត អ្នកជំងឺគួរតែទៅពិនិត្យ ព្យាបាលជាមួយគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិនទើបជាការល្អ ៕