អង្ក្រង ​ត្រូវបាន​គេ​ប្រើប្រាស់​ធ្វើជា​គ្រឿង​កំចាត់​សត្វល្អិត​ចេញពី​ដំណាំ អស់កាល​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ នៅក្នុង​ប្រទេស​ចិន​។ ដោយ​បង្កើត​ឲ្យ​មាន​សំបុក​អង្ក្រង​នៅតាម​ដើមឈើ​យក​ផ្លែ តាមរយៈ​ការ​ចងខ្សែ​បន្ត​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយទៀត​សម្រាប់​ឲ្យ​អង្ក្រង​ វា​បង្កើត​សំបុក​ថ្មី​នៅលើ​ដើមឈើ​ថ្មី​។​

ក្រៅពី​ ត្រូវបាន​ប្រើ​ធ្វើជា​គ្រឿង​កំចាត់​សត្វល្អិត​ក្នុង​ចំការ​ដំណាំ​លាង​ អង្ក្រង គឺជា​អាហារ​ពិសេស​ម្យ៉ាង​មានឱជារស​យ៉ាង​ឆ្ងាញ់​ពិសារ ត្រូវបាន​ពលរដ្ឋ​នៅក្នុង​តំបន់​ត្រូ​ពិ​ក​និយម​ចូលចិត្ត សូម្បី​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ក៏ដោយ​។​​

ថ្មីៗនេះអង្រ្កងត្រូវបានគេចិញ្ចឹមដបទឹកក្រូច ដែលជាវិធីសាស្រ្ដមួយងាយស្រួល ហើយឆាប់បានផលទៀតផង។

*វិធីធ្វើ៖
-យើងយកដបទឹកក្រូចចំណុះ២លីត្រ មកកាត់ផ្លែកខាងលើ រួចស៊កមាត់វាឡើងលើដូចក្នុងរូប
-ដាក់ចំណីក្នុងដបនោះមានដូចជាត្រី ឬសាច់ផ្សេងៗ រួចយកវាចងព្យួរនៅដើមឈើណាដែលមានអង្ក្រងរស់នៅ

ជាពិសេសដើមស្វាយ ឬអាចកាច់សំបុកវាមកដាក់នៅដបនោះ និងដាក់ស្លឹកស្វាយចូលក្នុងដបនោះខ្លះដើម្បីឲ្យវារស់នៅ និងពង
-ដាក់ដបមួយដែលមានទឹកដែលអាចឲ្យវាចូលផឹកបាន និងដាក់បន្ថែមចំណីនៅលើដបនោះពេលដែលវាស៊ីអស់

-នៅពេលប្រមូលផលយើងអាចទាញសន្ទះផ្នែកខាងក្រោមចេញយកតែពង និងរក្សាមេវាទុកយកពងទៀត៕ ពងអង្ក្រង​ នៅក្នុង​ទីផ្សារ​សព្វថ្ងៃ ពងអង្ក្រង​ថ្មី​ មានតម្លៃ​រហូតដល់​មួយ​គីឡូ​ជាង​មួយ​ម៉ឺន​រៀល​។ ឯ​ពងអង្ក្រង​ជ្រក់​រួច មានតម្លៃ​ច្រើនជាង​នេះ​៕