ជាទូទៅក្នុងការបង្កបង្កើនផលដំណាំនីមួយៗ ​តែងតែមានយាយី​ រាតត្បាតជានិច្ចពីពពួកសត្វចង្រៃ ក៏ដូចជាដំណាំដូង ដែលជាដំណាំងាយ និងទទួលរងការបំផ្លិចបំផ្លាញពីពពួកសត្វទាំងអស់នោះកសិករគ្រប់រូបតែងតែព្រួយចិត្តខ្លាំងបំផុតគឺលើកត្តា ដង្កូវដួង ខ្ញុង កញ្ចែ រាលត្បាតស៊ីបណ្តូលក្នុងដើម បំផ្លាញមិនប្រណី ស៊ីពីគល់រហូតដល់ចុង។

វាមានកត្តា២យ៉ាងធំៗ ដែលបង្ករឲ្យមានដង្កូវស៊ីដើមដូងកត្តាទាំងនោះមានដូចជា៖
+កត្តាប្រើជីធម្មជាតិ

-ប្រើអាចម៌គោស្រស់ដែលមិនទាន់ស្ងួតបំលែងទៅជាជីកំប៉ុស្តិ៍ ហើយអាច់គោនោះផ្ទុកទៅដោយមេរោគ និងបាក់តេរី ដែលវាអាចបង្ករនិងវិវត្តន៌ទៅជា ពងដង្កូវ ញាស់ចេញជាដង្កូវដួង
-ដួងវិវត្តន៌ជាកញ្ចែអាច់គោក្នុងគំណរអាចម៌គោឬភក់ជ្រាំស្អុយជូរលួយដែលដាក់នៅក្បែគល់ដូង

-បន្ទាប់មកកញ្ចែ  វាចាប់ផ្តើមស៊ីដើមដូងពីផ្នែកខាងក្នុងគល់ ហើយវាបង្ករបង្កើតពង និងកូនចៅវាក្នុងដើមដូងជាបន្តបន្ទាប់ដោយយើងមើលឃើញនិងចាប់អារម្មណ៌ពីវានោះឡើយ។

+កត្តាភ្នាក់ងារចំលង

-មេអំបៅ…(មេអំបៅខ្មោច) វាក៏ជាភ្នាក់ងារចំលងដ៏សាហាវមួយរាលត្បាតពីលើដើមបង្ករកំណើត(រូបវដ្តជីវិតខាងក្រោម) វាស៊ីកាត់ស្លឹក និងរូងស៊ីតាមធាងដូងរហូតទៅដណ្តូលខ្ចីនៃកូមដូងដែលបណ្តាលអោយស្លឹកដូងក្រែពណ៌លឿន ខ្លោចស្លឹកស្រពោនងាប់ ខ្សល់បកមកល្មមៗជ្រះធាងបាក់កដាច់ចុងដូង។


ដូចនេះដើម្បីឲ្យដូងមានបញ្ហា ជាពិសេសនៅពេលដែរដូងមានផ្លែផ្កា យើងត្រូវតែថែទាំ នឹងការពារវាឲ្យបានមុនជាប្រចាំ​ ចៀសវាងមានបញ្ហាបានការពារ នោះដំណាំច្បាស់ជាមិនបានផលល្អទេ។

យើងអាចប្រើវិធីសាស្រ្ដ២ធំៗ ក្នុងការទប់ស្កាត់ពពួកសត្វល្អិតចង្រៃ ដូចច្នេះដើម្បីឲ្យដឹងពីរបៀបអនុវត្តន៏យ៉ាងណាយើងនិងរៀបរាប់ជូន ដូ​ចខាងក្រោម៖

+វិធីសាស្រ្តបុរាណ

-យើងដាក់អំបិលគ្រួសសុទ្ធ ឬលាយជាមួយនិងដីខ្សាច់ ដាក់តាមគល់នៃធាងដូងគ្រប់ស្រទាប់ និងបណ្តូលត្រួយដូងរៀងរាល់1ខែម្តង(វស្សា)3ខែម្តង(ប្រាំង)។

-ផ្នែកខាងក្រោមកញ្ចែស៊ីក្នុងដើមដូង= យើងខួងដើមដូងវាស់កំពស់1ម៉ែត្រពីដីមកលើ ទំហំ0.50សម(រុន្ធប៉ុនមេជើង) ជម្រៅ15-20សម(កណ្តាលនៃទំហំដើម) ហើយយើងយកខ្ទឹមស…មកញុកដាក់អោយពេញរុន្ធរួចយកដីឥដ្ឋមកបិទអោយជិតវិញ។

+វិធីសាស្រ្តទំទើប

-ផ្នែកខាងលើ​ ប្រើថ្នាំគីមីបាញ់សរៀងរាល់2ខែម្តង ហើយប្តូរផ្លាស់មុខថ្នាំបាញឆ្លាស់គ្នា ។
-ផ្នែកខាងក្រោម ប្រើថ្នាំគីមីដាក់ ហើយធ្វើដូចវិធីសាស្រ្តបុរាណដែរ។
វិធីសាស្រ្ដនេះគ្រាន់ តែជាការស្រាវជ្រាវពីឯកសារផ្សេងៗតែប៉ុណ្ណោះ​  បានផលល្អឬក៏យ៉ាងណាទៀតគឺអាស្រ័យលើការអនុវត្តន៏របស់កសិករ ៕