ភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ញា ជូនទៅលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ជួយសម្របសម្រួលឲ្យមានការចរចារវាងមេដឹកនាំបក្សកាន់អំណាច និងមេដឹកនាំបក្សប្រឆាំង ដើម្បីផ្សះផ្សារជាតិខ្មែរ ដែលកំពុងជាប់គាំងក្នុងវិបត្តិនយោបាយជិត ២ឆ្នាំមកនេះ។

នេះបើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ។
ការសរសេរលិខិតជូននាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីនេះ គឺស្របពេលដែលលោក សម រង្ស៊ី អះអាងអំពីការវិលត្រឡប់របស់លោកទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក សម រង្ស៊ី ថ្លែងថា សារសំខាន់នៃលិខិតនេះ គឺលើកឡើងអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕