ភ្នំពេញ ៖ មេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងនគរបាលជំនាញ បានចុះឆ្មក់បង្ក្រាប និងឃាត់ខ្លួននាំមកចាត់ការតាមច្បាប់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ បន្ទប់លេខ៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។


ជនសង្ស័យជាមេខ្លោងជួញដូរថ្នាំញៀនទើបតែចាប់ខ្លួនបាននេះ មានឈ្មោះ យ៉េន ជឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតមេតំហ្វេតាមីន (ICE) ទម្ងន់ ៣២៥៤.៣១ក្រាម, កេតាមីន ទម្ងន់៣៤៦ក្រាម៣៥, អ៊ិចស្តាស៊ី (MDMA)ទម្ងន់ ២៥៣.២៣ក្រាម សរុបទាំងអស់មានទម្ងន់ ៣៨៥៣ក្រ.៨៩។

ជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ច នាំទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕