ខេត្តកំពត! ជនសង្ស័យវ័យក្មេង១ក្រុម ជាមុខសញ្ញាចោរឆក់យ៉ាងសកម្មត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋានក្រុងកំពត បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នាំមកចាត់ការតាមផ្លូវច្បាប់។


សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនទាំង៧នាក់នេះ សុទ្ធជាមុខសញ្ញាឆក់ដ៏សកម្ម ហើយសុទ្ធតែវ័យក្មេងសឹងមិនទាន់ជ្រុះពន្លៃអស់ពីក្បាលផង ។ ពួកគេបែរជាមិនខំប្រឹងប្រែងរៀនសូត្រ បែរជាប្រព្រឹត្តខ្លួនធ្វើចោរឆក់ទៅវិញ។


ជនសង្ស័យទាំងអស់ត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូទៅតុលាការចាត់ការតាមច្បាប់៕