ជំងឺក្អក ស្លេស្មជាប់ក្នុងសួត ពិតជាបង្កឲ្យមានការពិបាកខ្លាំងណាស់ ដល់សុខភាព ដូចជាការនិយាយស្ដី និងទទួលទានអាហារ។ ជំងឺនេះដែរកើតឡើងមកពីកត្តាមួយចំនួនដូចជា ការបំពុលខ្យល់អាកាសគីមី ប្រព័ន្ធភាពស៊ាំមិនល្អ បរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន ឧស្សាហ៏ទទួលទានភេសជ្ជះត្រជាក់ខ្លាំង ​ម្យ៉ាងទៀតមកពីមានជំងឺក្អករ៉ាំរ៉ៃ។

ថ្មីៗនេះគេបានរកឃើញនូវវិធីព្យាបាលធម្មជាតិ ដើម្បីកម្ចាត់ស្លេស្មក្នុងសួត បំពង់ក ដោយមានការសាកល្បងអនុវត្តន៏ផ្ទាល់ ហើយឃើញថាពិតជាពូកែស័ក្ដសិទ្ធមែន។ របៀបផ្សំ  និងធ្វើមានដូចខាងក្រោមតទៅ៖

*គ្រឿងផ្សំ៖ ខ្ញី ៦ ទៅ ៧ចំណិត ម្រេចខ្មៅ ១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងទឹក ២៣៥មីលីលីត្រ។

*វិធីធ្វើ៖
-ដាំទឹកឱ្យពុះបន្តិច

-រួចដាក់ខ្ញី និងម្រេចចូល

គ្របទុកមួយសន្ទុះ រំងាស់ប្រហែល១នាទី បន្ថយភ្លើងតិចៗរំងាស់ទុកចោលប្រមាណ ៥ ទៅ ៧នាទី អ្នកនឹងឃើញថាទឹកនឹងប្រែទៅជាពណ៌លឿង

-បើចង់បានជាតិចេញឱ្យកាន់តែខ្លាំងជាងនេះ អាចបន្ថែមខ្ញីប៉ុន្មានចំណិតចូល រួចដាក់រំងាស់ភ្លើងតិចៗ ២០ ទ ៣០នាទី
ទុកឱ្យត្រជាក់បន្តិច រួចច្រោះយកតែទឹកផឹក

-ដាក់បន្ថែមទឹកឃ្មុំចូលជាការស្រេច។

*វិធីប្រើប្រាស់៖
-ទទួលទាន ដូចទឹកតែក្តៅៗ អាចទទួលទាន ២ ទៅ៣ដងក្នុងមួយថ្ងៃ។

សូមពិនិត្យព្យាបាលជាមួយគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចាំសាកល្បងអនុវត្តន៏តាមវិធីសាស្រ្ដខាងលើចៀសវាងមានការធ្វេសប្រហែសដោយប្រការណាមួយ ៕