មាន់ គឺជាប្រភេទសត្វនៅក្នុងស្រុកដែលប្រជាកសិករនិយមចិញ្ចឹម នឹងជាសាច់ដែលគេពេញនិយមបរិភោគបំផុតក្នុងចំនោមសត្វក្នុងស្រុកនាៗ។ មាន់ថ្វីត្បិតតែជាសត្វងាយស្រួលចិញ្ចឹមក៏ពិតមែន ប៉ុន្តែវាគឺជាសត្វដែលងាយនិងមានជំងឺ ក៏ដូចជាឆ្លងជំងឺផ្សេងៗ។

ដូចនេះ ដើម្បី​បញ្ចៀសមាន់ពីជំងឺផ្សេង ក្រុមការងាររបស់យើងនិងធ្វើការណែនាំជូននូវវិធីសាស្រ្ដមួយចំនួន ដូចខាងក្រោម៖

+វិធី​ទី​១
-ដំ​សំបក​គរ​ឱ្យ​ទន់ រួច​ដាក់​ក្នុង​ស្នូក​ទឹក​ឱ្យមាន់​ផឹក
+វិធី​ទី​២
+ដំគល់​ស្លឹកគ្រៃ ដាក់​ត្រាំ​ក្នុង​ស្នូក​ទឹក​ឱ្យមាន់​ផឹក

+វិធី​ទី​៣
-យក​វល្លិ៍​បណ្តូល​ពេជ្រ ដំ​ឱ្យ​ទ​ក់ រួច​ដាក់​ត្រាំ​ទឹក បន្ទាប់មក​យក​អង្ករ​មក​ត្រាំ មុន​នឹង​ដាក់​ឱ្យមាន់​ស៊ី
+វិធី​ទី​៤
-យក​មើម​សា​គូ និង​ដើម​ប្រមោយដំរី​យកមក​បុក​លាយ​គ្នា រួច​ដាក់​ក្នុង​ទឹក​ឱ្យមាន់​ផឹក

+វិធី​ទី​៥
-បុក​ស្លឹក​ស្តៅ​១​ក្តាប់ រួច​លាយ​ជាមួយ​ទឹក​១​លីត្រ ។ បន្ទាប់មក​យក​អង្ករ ឬ​ស្រូវ​២-៣​កំប៉ុង​មក​ត្រាំ​ក្នុង​ទឹក​នេះ ១៥​នាទី មុន​នឹង​ឱ្យមាន់​ស៊ី
+វិធី​ទី​៦
-យក​ស្លឹកគ្រៃ សំបក​គរ សំបក​ស្តៅ ទៅ​ដាក់​ត្រាំ​ក្នុង​ទឹក ឬ​យក​ទៅ​ស្ងោរ រួច​ដាក់​ឱ្យមាន់​ផឹក

+វិធី​ទី​៧
-បុក​មើម​ខ្ញី​០.៥​គីឡូក្រាម ខ្ទឹម​ស​០.៥​គីឡូក្រាម យក​ទៅ​លាយ​ជាមួយ​ស្ករ ០.៣​គីឡូក្រាម ដាក់​ត្រាំ​ជាមួយ​ទឹក​០.៥​លីត្រ រយៈពេល​១៥​ថ្ងៃ ហើយ​យក​មក​លាយ​ជាមួយ​ចំណី​ឱ្យ​មាន់​ស៊ី។

សូមបញ្ជាក់ថា ត្រូវតែលាយទឹកនោះឲ្យវាផឹកជារៀងរាល់ថ្ងៃ  កុំឲ្យរំលងមួយថ្ងៃ​ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ៕