សម្រស់ គឺជារឿងសំខាន់ណាស់សម្រាប់មិត្តៗនារីគ្រប់រូប ជាពិសេសគឺផ្ទៃមុខតែម្ដងប្រសិនបើផ្ទៃមុខរបស់យើងមានបញ្ហាមុខមុន ស្នាមជាំ អាចម៏រុយ នោះវានិងធ្វើឲ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯងនៅពេលដែលយើងចេញទៅក្រៅម្ដងៗ។ ដូចនេះការថែទាំផ្ទៃវាការចាំបាច់ណាស់ អ្នកខ្លះបានចំណាយលុយអស់ជាច្រើន និងរិះរកគ្រប់វិធីសាស្រ្ដ ប៉ុន្តែលទ្ធផលនៅតែមិនបានដូចបំណង។

ដូចនេះក្នុងថ្ងៃនេះដែរ យើងនិងណែនាំពីវិធីព្យាបាលមុខមានស្នាមមុនដោយអនុវត្តន៏តាមវីធីធម្មជាតិងាយៗ ដូចខាងក្រោម៖

+គ្រឿងផ្សំ
-ទឹកកក

+វិធីធ្វើ
-​យក​កន្សែង​ដែល​ស្អាត​មួយ រួច​យក​ទឹកកក​ដាក់​ក្នុង​កន្សែង​នោះ រួច​យកមក​ស្អំ​លើ​មុន​របស់​អ្នក​ដល់​អ្នក​មាន​អារម្មណ៍​ថា​ស្ពឹក នោះ​វា​នឹង​ជួយ​ឲ្យ​មុន​អ្នក​មិន​សូវ​ក្រហម ហើយ​ស្នាម​នៃ​មុន​ក៏​អាច​បាត់​បណ្តើរៗ​ដែរ

-វិធីមួយទៀត ​អ្នក​អាច​យក​ទឹកតែ​ដែលឆុងចាស់ យក​ទៅ​ធ្វើ​ជា​ទឹកកក រួច​យកមក​ស្អំ​លើ​មុខ​អ្នក(ដោយសារតែ​នៅក្នុង​ទឹក​តែ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជំនួយ​ដល់​ស្បែក​អ្នកបាន​)។

សុភាពនារីគ្រប់ៗរូបគួរតែសាកល្បងអនុវត្តន៏តាមវិធីនេះ ព្រោះវាមានភាពងាយស្រួល និងមិនចាំបាច់ចំណាយថវិការ ហើយថែមទាំងទទួលបានលទ្ធផលល្អទៀតផង ៕