ព្រះវិហារ៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ក្មេងប្រុសដែលត្រូវទឹកគួចនាំទៅបាត់តាំងពីវេលាម៉ោង ៧ និង៤០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩ ត្រូវក្រុមគ្រួសាររកឃើញសាកសពហើយ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ។


ជនរងគ្រោះឈ្មោះ គង់ រតន: ចាន់តា ភេទប្រុស អាយុ២ឆ្នាំ ។ ឪពុកឈ្មោះ គង់ សុវណ្ណថារី ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរទាហានសឹករង ស្រុកជាំក្សាន្ត ម្ដាយឈ្មោះ ឡៃថៃ ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរកសិករ។

កាលពីវេលាម៉ោង ៧ និង៤០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅចំណុចបង្ហៀរទឹកធ្លាក់ ស្ថិតក្នុងភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ឪពុកម្ដាយ និវក្មេងរងគ្រោះទាំងបី បានជិះម៉ូតូ១គ្រឿង ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ឡើងភ្នំ ដើម្បីទៅផ្ទះ ។

លុះទៅដល់ចំណុចបង្ហៀរទឹកធ្លាក់ បានជិះឆ្លង ស្រាប់តែទឹកហូរបោក មនុស្ស និងម៉ូតូ ធ្លាក់ចុះក្រោម ដោយឪពុកម្ដាយបានរួចខ្លួន តែជាអកុសលកូន និងម៉ូតូ ហូរធ្លាក់ទៅតាមទឹក បាត់៣ថ្ងៃមកហើយ ទម្រាំរកឃើញ ៕