ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពមកលួចកាច់កញ្ចក់រថយន្តស៊េរីទំនើបរបស់ជនជាតិចិន នៅចំណុចរោងចក្រកាត់ដេរអ៊ីសៀង ផ្លូវលំក្រុមទី៦ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង៨ និង១០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ តែសំណាងអាក្រក់ ត្រូវជនរងគ្រោះរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ក្របួចជាប់ នាំមកចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យជាមុខសញ្ញាចោរលួចកាច់កញ្ចក់រថយន្តត្រូវសមត្ថកិច្ច ធ្វើការចាប់ខ្លួនបានេះ ទី១-ឈ្មោះម៉ីឌី ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះកុយ សេរីវុធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មគោល១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ZHOA JIAN JIA ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរថៅកែរោងចក្រ (អ៊ីសៀង) មស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។


ក្រោយចាប់ខ្លួន សមត្ថកិច្ចដកហូត កញ្ចក់ចំហៀងមើលក្រោយទាំងសងខាងចំនួន២ របស់រថយន្តលុចចស៊ីស NX200T ជារបស់ជនរងគ្រោះមកប្រគល់ឲ្យម្ចាស់វិញ ចំណែក ជនសង្ស័យ សមត្ថកិច្ចនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕