ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់គេ កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជួល ផ្លូវលេខ៨បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ហើយរត់គេចខ្លួនបាត់ស្រមោល ។
តែក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹង កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានធ្វើការស្រាវជ្រាវ រហូតចាប់ក្របួចជនសង្ស័យ បាននៅត្រង់ចំណុចមុខផ្សារបឹងទំពន់ ផ្លូវ៣៣បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១៧ និង១០នាទី នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ។


ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនេះ ទី១-ឈ្មោះហាន វីន ហៅ វី ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៣១ ផ្លូវលេខ៨៩បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះខៀវ បូណាវី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ចំណែក ជនរងគ្រោះឈ្មោះស្រេង ស៊ីថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលេខ៨បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ជាម្ចាស់ម៉ូតូ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 1N-8974 ដែលជនសង្ស័យលួច។


ក្រោយចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់តាមនីតិវិធី៕