ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋានននគរបាលស្រុកពញាក្រែក ឃាត់ខ្លួនពីបទបង្ក របួសស្នាមដោយ ចេតនា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ។
ជនជាប់ចោទឈ្មោះ ធឿន ថៃ ភេទ ប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ រស់នៅក្នុងភូមិឃុំខាងលើ។


តាមដីកាលេខ៧៥៥៩ចុះថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០១៦ ចេញដោយលោកអ៊ុ ចាន់ថុល ចៅក្រមស៊ើមសួរ នៃសាលាដំបូងខេត្តកំពង់ចាម ឲ្យឃាត់ខ្លួនជនជាប់ចោទឈ្មោះ ធឿន ថៃ ពីបទបង្ករបួសស្នាមដោយ ចេតនា បានប្រព្រឹត្តថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចត្រពាំងទន្សោង ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក។
សង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង រួចបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕