ខេត្តកំពង់ធំ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ជើងកាណូតបុក និងកាណូត បណ្ដាលឲ្យបុរសម្នាក់បាត់ខ្លួន និងកាណូត១គ្រឿងបានបាត់មិនទាន់រកឃើញ បាសនកើតឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមដងស្ទឹងសែន ត្រង់ចំណុចអូរអេង ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ។

ភាគីជនរងគ្រោះដែលបាត់ខ្លួន ឈ្មោះ សែម ឆុំ ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិកំពង់គោរក្រោម ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ។ ចំណែកភាគឺអ្នកបើកបរកាណូតម្ខាងទៀត ឈ្មោះ ទេស ហ៊ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅ ភូមិពានពន្លា ឃុំពោធិ៍ ស្រុកកំពង់លែង។
មុនពេលកើតហេតុ ជនរងគ្រោះដែលបាត់ខ្លួន ឈ្មោះ សែម ឆុំ បានបើកកាណូតពីលើទៅក្រោម។ លុះដល់ចំណុចកើតហេតុ អ្នកបើកបរកាណូតឈ្មោះ ទេស ហ៊ បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលចូលផ្លូវទឹករបស់ភាគីជនរងគ្រោះ បណ្ដាលឲ្យបុកគ្នា លិចកាណូត និងជនរងគ្រោះបាត់ក្នុងទឹក អស់រយៈពេលជាច្រើនម៉ោង នៅតែមិនទាន់ឃើញសាកសពអណ្ដែតឡើង។
ក្រោយពេលកើតហេតុ អ្នកបើកបរកាណូតឈ្មោះ ទេស ហ៊ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។

តាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍ជើងកាណូតបុក និងកាណូតនេះ គឺបង្កមកពីអ្នកបើកបរកាណូតឈ្មោះទេស ហ៊ ខ្វះការប្រុងប្រយ័ត្នបើកបរចូលផ្លូវទឹករបស់ភាគីរងគ្រោះ ។
ករណីនេះសមត្ថកិច្ចជំនាញបានចុះទៅដល់ទីកន្លែងកើត ចងក្រងសំណុំរឿងតាមនីតិវិធី និងបន្តស្រាវជ្រាវ ស្វែងរកជនរងគ្រោះ ៕