ភ្នំពេញ ៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ មានរថយន្តស៊េរីទំនើប១គ្រឿង បានបើកបរបោះពួយយ៉ាងលឿន លើផ្លូវមួយកំពុងតែលិចទឹក ធ្វើឲ្យទឹកបាចសាចសំពោងលើគេឯង ដែលស្តែងឲ្យឃើញថា អ្នកបើកបរររថយន្តនោះមានចរិតធូរថ្លៃ ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជេរពេញហ្វេសប៊ុក។


យោងតាមគណនីហ្វេសប៊ុក Sokun David បានបង្ហោះវីដេអូជាមួយការហួសចិត្ត ចំពោះអ្នកបើកបររថយន្ត១គ្រឿង ខ្វះការអាធ្យាស្រ័យ និងគ្មានសីលធម៌ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ មានខ្លឹមសារថា «ព្រឹកម៉ិញជូនកូនទៅរៀនបានជួបកំពូលអ្នកបើកបរ ពិតជាអស់ទាស់តែម្តងហើយ សីលធម៌នៅឯណា»។


ក្រោយពីម្ចាស់ហ្វេសប៊ុកខាងលើ បង្ហោះវីដេអូ បង្ហាញពីរថយន្តស៊េរីទំនើប១គ្រឿង តែម្ចាស់ជាអ្នកបើកបរគ្មានសីលធម៌ គ្មានការអធ្យាស្រ័យ មិនគិតពីផលប៉ះពាល់ដល់អ្នកដទៃ ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មនាំគ្នាជេរម្ចាស់ឡានមានចរិតធូរថ្លៃនោះ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក៕


ប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖