ខេត្តព្រះសីហនុ ៖ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូមួយ នៅលើហ្វេសប៊ុករបស់លោក ព្រមទាំងសរសេរសារថា «ក្រោយពេលភ្លៀង ម្លប់តាប៉ាង ហូរទាំងទឹក ហូរទាំងសំរាម អាណិតលូប្រឡាយណាស់»។


ក្រោយពីបានឃើញសំរាម ដែលភាគច្រើនជាសំបកដបជ័រ និងស្នោ អណ្តែតមកតាមទឹក មហាជនមិនតិចនាក់ទេ មានការចាប់អារម្មណ៍ខ្លាំង និងសោកស្តាយដែលពលរដ្ឋរស់នៅទីនោះ មិនចេះទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ ទើបជាបញ្ហានាំឲ្យស្ទះផ្លូវទឹកហូរមិនទាន់ បង្កឲ្យមានជំនន់ទឹកភ្លៀងជាដើម…។


សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖