ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថៃ្ងទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ បានឡើងដល់កម្ពស់ ១៤,១០ម៉ែត្រ ធ្វើឲ្យទឹកបានជន់លិចផ្លូវបេតុងប្រវែងប្រមាណជា ៦០០ម៉ែត្រ មានជម្រៅពី០,២ម៉ែត្រ ទៅ០,៣ម៉ែត្រ មានទីតាំងនៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ តែយ៉ាងអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ចំពោះតែរថយន្តតូច និងម៉ូតូ ជាផ្លូវឆ្លងកាត់ពីស្រុកត្បូងឃ្មុំ ទៅស្រុកក្រូចឆ្មារ។


ក្នុងស្ថានភាពបែបនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេស ចំពោះក្មេងតូចៗ ដើម្បីចៀសវាងមានគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕