ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថៃ្ងទី០៤ ខែកញ្ញា ឆ្នាំ២០១៩ បរិមាណទឹកភ្លៀងដែលបានធ្លាក់កម្ពស់១១០ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចលើកំណាត់ជាតិប្រវែង១០០ម៉ែត្រ ស្ថិតនៅភូមិត្រាំប៉ោង និងផ្លូវលំ ភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។


ដោយឡែក នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រសាទ ដូចគ្នា ភ្លៀងនៅតែបន្តធ្លាក់នៅតំបន់ផ្ទៃរងទឹក ធ្វើឲ្យទឹកភ្លៀងនៅតំបន់ទំនប់០៥ នាថៃ្ងទី០៤ ខែកញ្ញា នេះ បង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំប្រវែង១៣០ម៉ែត្រ រងការដាច់ខូចខាតផងដែរ។


អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នោះ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេស ចំពោះក្មេងតូច ចៀសវាងមានគ្រោះថ្នាក់ ដោយប្រការណាមួយ៕