កំប្លោក ជារុក្ខជាតិដុះក្នុងទឹកដែលមានស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ដូចជាស្រះ បឹងបួរ ត្រពាំង ស្ទឹង ទន្លេ។ ម្យ៉ាងទៀតកំប្លោកជា រុក្ខជាតិងាយដុះ មានការលូតលាស់លឿនរហ័សដោយក្នុង១សប្ដាហ៏ វាអាចបំបែកខ្លួនបានជា២។ កំប្លោកត្រូវបានគេចាត់ទុកថាជារុក្ខជាតិដែលដុះលឿនជាងគេនៅក្នុងពិភពលោក ដោយសារតែការលូតលាស់របស់វាលឿន កន្លែងខ្លះហាក់ចាត់ទុកថាជាការបង្កបញ្ហាទៅវិញ។

ដោយសារតែការលូតលាស់របស់វាលឿន ដូចច្នេះហើយបរិមាណផលកំប្លោក ដូចជា ដើម ស្លឹក នឹងឬស យើងអាចទាញយកយកផលប្រយោជន៏របស់វាមកប្រើប្រាស់ក្នុងវិស័យកសិកម្មបានយ៉ាងច្រើនគ្រប់សណ្ឋាន។

ដូចនេះដើម្បីឲ្យដឹងថាតើកំប្លោកមានផលប្រយោជន៏ច្រើនដល់កម្រិតណានៅក្នុងវិស័យកសិកម្ម យើងនឹងធ្វើការរៀបរាប់ជូន ដូចខាងក្រោម៖

១. យើង​អាច​យក​កំប្លោក​ខ្ចី ទៅ​ប្រើ​ជា​ចំណី​សត្វ ដូចជា មាន់ ទា ជ្រូក គោ ក្របី ជាដើម ដោយសារតែ កំប្លោក មាន​ប្រូតេអ៊ីន​ខ្ពស់ ប្រហែល​២០% ។​

២.​ កំប្លោក​ទាំង​ដើម ស្លឹក និង​ឬ​ស ពេល​ទុក​ឲ្យ​រលួយ​ទៅ ក្លាយជា​ជីធម្មជាតិ​ដ៏​ល្អ​។ គេ​ប្រើ​វា ជា​ធាតុ ផ្សំ​ក្នុង​ការផលិត​ជី​កំ​ប៉ុ​ស្ត​។
៣.​ ដើម ស្លឹក និង​ឬ​ស​កំប្លោក យកទៅ​គ្រប​ដី និង​គល់​ដំណាំ ជួយ​ការពារ​សំណើម​ក្នុង​ដី ការពារ​ស្មៅ កុំ​ឲ្យ​ដុះ ផ្តល់​ភាព​ម្លប់​ត្រជាក់​ដល់​សត្វល្អិត មាន​ប្រយោជន៍​ក្នុង​ដី និង​ពេល​រលួយ​ក្លាយជា ជីធម្មជាតិ ដី​ល្អ​។​


៤.​​​​​ ដើម និង​ស្លឹក​កំប្លោក ពេល​ហាល​ឲ្យ​ស្ងួត​ដូច​ចំបើង គេ​អាច​យកទៅ​បណ្តុះ​ផ្សិត​បាន​។​
៥.​ ផ្កាកំប្លោក​ជា​បន្លែ​ធម្មជាតិ (​អន្លក់​) ដែលមាន​រសជាតិ​ឆ្ងាញ់​។


៦.​ កំប្លោក បើ​យើង​រក្សា​វា​ទុក ១​ផ្នែក​តូច​នៃ​ស្រះ​ទឹក​ចិញ្ចឹម​ត្រី (​ឧទាហរណ៍ ១/១០ នៃ​ផ្ទះ​ស្រះ​) ឬ​សវា ជម្រក​ដល់​ត្រី ហើយ​ឬ​សរប​ស់វា​ក៏​ជា​ចំណី​ដល់​ត្រី​ដែរ​។ យើង​ក៏ត្រូវ​ការពារ​កុំ​ឲ្យ​វា​រីក​ច្រើនពេក ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​ត្រី​វិញ តាមរយៈ​ការធ្វើ​ឲ្យ​ទឹក​ខ្វះ​អុកស៊ីហ្សែន​។​
៧.​ កំប្លោក​ជា​រុក្ខជាតិ ដែល​អាចជួយ​ស្រូប​ជាតិពុល​ពី​ក្នុង​ទឹក​។ វា​ក៏​ជួយ​ឲ្យ​ទឹកថ្លា​ស្អាត តែ​ក៏ត្រូវ ឧស្សាហ៍​ស្រង់​វា​ចេញ​ដែរ​។​


៨.​​ ផលប្រយោជន៍​ផ្សេងៗ​ទៀត​ដូចជា សរសៃរ​របស់​វា ប្រើ​ជា​វត្ថុធាតុដើម​សម្រាប់​ការធ្វើ​ខ្សែ ធ្វើ​អង្រឹង ធ្វើ​កន្ត្រក​យួរ និង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​។​ល​។​
៩.​ កំប្លោក​ទាំង​ដើម និង​ស្លឹក យក​ធ្វើជា​វត្ថុធាតុដើម ដើម្បី​ផលិត​ឧស្ម័ន​ជីវ (Biogas)​។​


១០.​ គេ​យកទៅ​កែច្នៃ​បន្ថែម ដើម្បី​ធ្វើជា​ថ្នាំ​ថែរក្សា​សម្រស់​ស្បែក និង​សាប៊ូកក់សក់ (Shampoo)
១១.​ កំប្លោក ក៏​គេ​អាច​យកទៅ​ប្រើ​ជា​ឱសថ​បុរាណ​ផ្សេងៗ​ទៀត​ដូចជា ឈឺធ្មេញ ឈឺបំពង់ក​។ ទាក់ទង ការប្រើប្រាស់​ជា​ឱសថ​បុរាណ ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ​ផ្ទៀងផ្ទាត់​បន្ថែមទៀត​។


ដូចច្នេះបងប្អូនបានយល់ដឹងពីអត្ថប្រយោជន៏កំប្លោកដូចបានរៀបរាប់នៅខាងលើហើយ វាងាយស្រួលក្នុងការដាំដុះ និងអោយផលមិនចេះអស់ យើងគួរតែយកចិត្តទុកដាក់កែច្នៃក្នុងការប្រើប្រាស់ឲ្យបានច្រើន ៕