ស្លឹកគ្រៃ ជាប្រភេទរុក្ខជាតិមួយប្រភេទដែលគេនិយមយកទៅច្នៃធ្វើជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបបានស្ទើរគ្រប់មុខ។ មិនត្រឹមតែប៉ុណ្ណោះទេ ស្លឹកគ្រៃមានអត្ថប្រយោជន៏ជាច្រើនចំពោះសុខភាពទៀតផង អាចជួយព្យាបាលជំងឺបានជាច្រើនប្រភេទ ដោយគ្រាន់របៀបនៃការធ្វើខុសគ្នាតែប៉ុណ្ណោះ។

ថ្មីៗនេះតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឱសថបុរាណខ្មែរ បានឲ្យដឹងថាយើងអាចយកស្លឹកគ្រៃទៅច្នៃដាំជាទឹកតែ ដែលវិធីសាស្រ្ដនេះអាចជួយធ្វើឲ្យពោះវៀនដើរខ្យល់ល្អ និងធ្វើឲសរសៃឈាមដំណើរការល្អ ដែលរបៀបនៃការធ្វើមាន ដូចខាងក្រោម៖

+សំភារៈ និងគ្រឿងផ្សំ
-កាំបិតមុត (សំរាប់ហាន់ស្លឹកគ្រៃ)
-ចង្អេរសំរាប់ហាលស្លឹកគ្រៃ
-ជ្រុញសំរាប់ហាន់។

+របៀបធ្វើ
-លាងគល់ស្លឹកគ្រៃឲ្យស្អាត រួចទុកឲ្យស្រស់ទឹក
-បន្ទាប់មកយកវាទៅហាន់ឲ្យស្ដើងៗ (ហាន់ឲ្យស្ដើងដូចហាន់សំរាប់ធ្វើគ្រឿងស្ល)
-ក្រោយពីហាន់ហើយ គឺយកទៅហាលថ្ងៃរយៈពេល២-៣ថ្ងៃឲ្យស្ងួតល្អ (បើហាលមិនស្ងួតទេពេលលីងមិនឈ្ងុយល្អ)

-ក្រោយពីហាលស្ងួតហើយយកវាទៅលីងឲ្យ​ឈ្ងុយ
-ច្រកវាទុកក្នុងដប ​និងបិទគម្របឲ្យជិត ដើម្បីរក្សាក្លិន
-នៅពេលយើងត្រូវការ​យើងអាចយកវាទៅឆុងទឹកសំរាប់ទទួលទាន ដូចជាឆុងទឹកតែដែរ។

ប្រសិនជាបងប្អូនចង់ដឹងថាឱសថបុរាណនេះមានប្រសិទ្ធភាពរឺអត់ បងប្អូនអាចធ្វើការសាកល្បងដោយខ្លួនឯងដោយរបៀបនៃការធ្វើត្រូវតែធ្វើឲ្យបានត្រឹមត្រូវ និងទទួលទានឲ្យត្រូវតាមការកំណត់ ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ​ ៕