សត្វចង្រិត ជាប្រភេទសត្វល្អិតដែលប្រជាជនខ្មែរយើងនិយមយកទៅចំអិនកែច្នៃយកទៅ អាហារទទួលទាន កំសាន្ដយ៉ាងឆ្ងាញ់ពិសា វាសម្បូរទៅដោយប្រូតេអ៊ីខ្ពស់សម្រាប់រាងកាយរបស់មនុស្ស ហើយការស្រាវជ្រាវមួយចំនួនបានឲ្យឃើញថា ការបរិភោគសត្វល្អិតប្រភេទនេះអាចជួយកាត់បន្ថយសារធាតុខ្លាញ់បានយ៉ាងល្អប្រសើរ។

ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនអ្នកនិយមបរិភោគចង្រិតមានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់ ធ្វើឲ្យចង្រិតមានទីផ្សារខ្ពស់ ដូចនេះហើយក៏មានប្រជាជនច្រើនឡើងៗចាប់អាជីពចិញ្ចឹមសត្វចង្រិតធ្វើជាមុខរបរគោលនៅក្នុងគ្រួសារ​​ ​ ដែលវាបានផ្ដល់ប្រាក់ចំនូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងសមរម្យ។

ជាក់ស្ដែងការចិញ្ចឹមចង្រិតអាចជួយឱ្យយើងទទូលបានប្រាក់កម្រៃច្រើនរហូតដល់ខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ ប្រសិនបើជាលោកអ្នកយកចិត្តទុកដាក់ពីបច្ចេកទេសចិញ្ចឹមនោះឱ្យបានត្រឹមត្រូវ ។ ខាងក្រោមនេះជាចំណេះដឹងខ្លះៗដើម្បីចិញ្ចឹមចង្រិតបានជោគជ័យ៖

១/.ការចញ្ចឹមចង្រិតដោយប្រើដើមទុនតិច៖

+ការសាងសង់ទ្រុង៖ ទ្រុងរបស់ចង្រិតត្រូវតែសាងសង់ឱ្យបានត្រឹមត្រូវ ព្រោះវាអាចធ្វើឱ្យមានភាពងាយស្រួលក្នុងកម្រិតបរិមាណនិងវាយតម្លៃទម្ងន់សរុបរបស់វា មិនតែប៉ុណ្ណោះត្រូវរៀបចំសំបុកចង្រិតឱ្យបានល្អ មិនដូច្នេះទេធ្វើឱ្យចង្រិតងាប់ឬមិនអាចធំធាត់បានល្អនោះទេ។

លើសពីនេះទៅទៀតយើងត្រូវផ្តល់ទឹកស្អាត និងចំណីដែលមានជីវជាតិល្អ ជាពិសេសគេអាចបន្ថែមស្លឹកបាស ឫបន្លែនាៗឱ្យវាស៊ី ទើបធ្វើឱ្យវារឹតតែធំធាត់បានលឿននិងមានសុខភាពល្អ។

+បរិស្ថាននៃទ្រុង៖ជាទូទៅចង្រិតចូលចិត្តរស់នៅសីតុណ្ហភាពក្រោម៤០អង្សាសេ ហើយចំណុចដែលល្អបំផុតគឺ២៥ទៅ៣០អង្សាសេ។គេអាចរៀបចំខ្សាច់រួចបាញ់ទឹកឱ្យត្រជាក់ជាងមុន ឫគេអាចធ្វើជាដំបូល។

+ការជ្រើសរើសពូជចង្រិត៖អ្នកដែលចិញ្ចឹមចង្រិតត្រូវតែជ្រើសរើសពូជចង្រិតឱ្យបានត្រឹមត្រូវ ព្រោះថាពូជចង្រិតខ្លះមិនល្អសម្រាប់ទីផ្សារនោះទេហើយខ្លះទៀតវាងាយរងជំងឺនិងខ្លះចិញ្ចឹមមិនធំថែមទៀតផង។

២/-ហេតុផលចំពោះអ្នកចិញ្ចឹមសត្វចង្រិត

-ចង្រិតមាន២ប្រភេទគឺចង្រិតខ្មៅនិងចង្រិតក្រហម
-ពងចង្រិតលក់បាន១ចាន២,៥ដុល្លារ
-ចង្រិត១គីឡូលក់បាន១គីឡូ២,៥ដុល្លារ

ជាទូទៅសម្រាប់ចង្រិតដែលមានអាយុកាលចាប់ពី៤៥ថ្ងៃឡើងទៅគេអាចប្រមួលយកទៅលក់នៅទីផ្សារបានហើយ ដោយវាពេញសាច់ល្មមនឹងទទួលបានយ៉ាងឆ្ងាញ់ពិសារ។

វិធីចិញ្ចឹមនេះពិតជាងាយស្រួល មិនមានការចំនាយដើមទុនច្រើន នឹងជួយបង្កើនប្រាក់ចំនូលបានមួយកម្រិតទ្វេឡើងទៀត ៕