ជំងឺរលាកបំពងក ដុះសាច់បំពងក គឺបណ្ដាលមកពីបាក់តេរី វីរុស ដែលអាចបង្កផលវិបាកដល់ការរលាកសន្លាក់ និងបេះដូងជាដើម។ ថ្វីត្បិតតែវាមិនអាចប៉ះពាល់ដល់អាយុ ជីវិតក៏ពិតមែនតែបើយើងមិនស្វះស្វែងទៅមន្ទីរពេទ្យ ទទួលយកការព្យាបាលឲ្យបានទាន់ពេលនោះទេ វានិងឈានទៅជាជំងឺរ៉ាំរ៉ៃដល់សុខភាពយើងទាំងមូឮល។

ថ្មីៗនេះគេបានរកឃើញនូវរូបមន្ដព្យាបាលជំងឺ ដែលទាក់ទងនឹងបំពងកទាំងអស់ យកមកអនុវត្តន៏ទទួលបានប្រសិទ្ធភាពលើសពីអ្វីដែលរំពឹងទុក ដោយរូបមន្ដវាផ្សំពីរុក្ខជាតិមួយប្រភេទ និងខ្ទឹមសដែលសារធាតុផ្សំសុទ្ធសឹងតែជារបស់ងាយស្រួលរកដើម្បីឲ្យកាន់តែច្បាស់ជាងនេះទៅទៀត យើងនិងបង្ហាញពីរបៀបធ្វើ​ ដូចខាងក្រោម៖

*កបជំងឺ៖

-រលាកបំពង់ក ដុះសាច់បំពង់ក ប្រតិកម្មបំពង់ក ឈឺបំពង់ក

ប្រភេទរុក្ខជាតិ៖  

-ស្លឹកប្រមាត់មនុស្ស និងខ្ទឹមស

*វិធីធ្វើ៖

-បុកស្លឹកប្រមាត់មនុស្ស ២០សន្លឹក ជាមួយខ្ទឹមស ៣កំពឹស

-ពូតទឹកឱ្យបាន ១ស្លាបព្រាបាយ

*វិធីប្រើប្រាស់៖

-ផឹកមុនពេលចូលគេង ១ថ្ងៃម្តង។

អ្នកជម្ងឺផ្តាសាយរ៉ាំរៃ ត្រូវប្រើពេលមានអាការៈក្តៅខ្លួនប៉ុណ្ណោះ។ រយៈពេល១អាទិត្យ នឹងបានលទ្ធផលល្អ។

សូមទៅពិគ្រោះ​ ឬក៏ព្យាបាលជំងឺជាមួយនិងគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន សឹមសាកល្បងអនុវត្តន៏វិធីនេះ ចៀសវាងមានការធ្វេសប្រហែសប៉ះពាល់ដល់ថ្ងៃក្រោយ ៕