ក្រញូង គឺជាឈើប្រណិតមានតម្លៃខ្ពស់​ និងជាឈើដ៏កម្រនៅលើពិភពលោកត្រូវការពារ។ ដើមរបស់វាផ្ដល់អត្ថប្រយោជន៏ជាច្រើននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គេអាចយកវាទៅធ្វើជាគ្រឿងសង្ហារឹមជាច្រើនប្រភេទដូចជា តុ ទូ គ្រែ នាឡិកា ឧបករណ៏តន្រ្ដី និងវត្ថុអនុស្សាវរីយ៏ផ្សេងៗ រាល់សម្ភារៈដែលផលិតចេញពីឈើនេះសុទ្ធតែមានតម្លៃថ្លៃ។

ដូចនេះហើយពួកយើងទាំងអស់គ្នាគួរតែដាំវាឲ្យបានច្រើននៅក្នុងទឹកដីប្រទេសកម្ពុជាយើង។

វិធីធ្វើ៖

-ដាំទឹកអោយក្តៅ មានកំដៅ៧០អង្សាសេ


-ថ្លឹងគ្រាប់១គ ដាក់ទឹកក្តៅ២លីត្រ(១/២)

-យកស្លាបព្រាកូររយះ២នាទី រួចទុករហូតដល់៨ម៉ោងទៅ១២ម៉ោងសឹមលាងសំអាត

-យកកន្សែងពោះគោស្អាតជ្រលក់ទឹកផ្សើម រួចខ្ចប់គ្រាប់រុំដាក់ក្នុងកញ្ច្រែងជ័រ ក្នុងម្លប់មានពន្លឺ
-ក្នុងរយះពេល៣ថ្ងៃចាំបើកមើល(រយះពេលផ្អាប់ បើសឹនជាស្ងួតខ្លាំងអាចបាញ់ទឹកល្មមផ្សើម)

-ត្រូវពិនឹត្យមើលស្ថានភាពគ្រាប់ ថាវាប្រែប្រូលយ៉ាងដូចម៉្តេចខ្លះ? ស្ងួតពេក ឬសើមពេក


-ពេលវេលាគ្រាប់ដុះចាប់ថ្ងៃទី៥មានដំណុះចេញមក

*បញ្ជាក់ក្រោយពេលផ្អាប់បីថ្ងៃត្រូវលាងសំអាតគ្រាប់និងកន្សែងមួយថ្ងៃមួយដង រហូតគ្រាប់ដុះអស់ ម៉្យាងទៀតបើសឹនមានគ្រាប់ណារលួយសូមមេត្តាយកចេញ ជៀសវាងមានបាក់តេរីឆ្លងទៅគ្រាប់ផ្សេងទៀត ៕