ទំពាំង​បារាំង​ ដែលភាសាឡាតាំងគេហៅថា (Asparagus)​ មានដើមកំណើតមកពីតំប់អាហ្រ្វិកកណ្ដាល ជាបន្លែមួយដែលពេញនិយមបំផុតនៅក្នុងភូមភាគប៉ែកខាងអ៊ឺរ៉ុប និងនៅតាមបណ្ដាប្រទេសអាស៊ានមួយចំនួនទៀត។ដំណាំជាដំណាំប្រភេទថ្មី ប្រជាកសិករនៅខ្មែរយើងមានអ្នកស្គាល់វាភាគតិច ហើយក៏មិនសូវជាមានអ្នកដាំប៉ុន្មានទេ ពីព្រោះតែបច្ចេកទេសដាំនៅមានកម្រិត តែបច្ចុប្បន្ននេះវាជាដំណាំកំពុងពេញនិយមនៅក្នុងទីផ្សារកម្ពុជា។

ទំពាំងបារាំង មានសារះប្រយោជន៏ច្រើននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អាចធ្វើ​ជា​បន្លែ​ហូប​ស្រស់​​ក៏​បាន ជា​បន្លែ​សម្រាប់​ឆា ស្ល និង​ស្ងោរ​ក៏​បាន​ដែរ​។ ក្រៅពី​នេះ ទំពាំង​បារាំង​នៅ​អាច​ព្យាបាល​ជំងឺ​ដូច​ជា ខ្លាញ់​រុំ​បេះដូង សម្ពាធ​សរសៃឈាម និង​ធ្វើ​ឲ្យ​សាច់​ចាំ​ទៀត​ផង។

ដូចនេះតើត្រូវដាំទំពាំងបារាំងដូចម្ដេចទើបទទួលបានទិន្នផលខ្ពស់?

*ប្រភេទដីដាំដុះទំពាំបារាំង៖ សិក្សាលើដី ប្រើប្រាស់ដីដែលមិនជោកទឹក

១. ដីដែលសមប្រកប គឺដីល្បាយខ្សាច់ដែលមិនលិចដក់ទឹកយូរថ្ងៃ (មិនលើសពីមួយសប្តាហ៍)

២. រងទំពាំងបារាំងដែលជាដីល្បាយខ្សាច់ដាក់បន្ថែមជីកំប៉ុស្តិ៍ដែលបានកំចាត់សមាសភាពផ្សិតចង្រៃដោយផ្សិតល្អ(ឈ្មោះទ្រីកូដែម៉ា) នឹងជួយឲ្យទំពាំងចេញពន្លកទំពាំងបានច្រើន និងមានខ្នាតប្រភេទលេខ១ច្រើន។

-ភ្ជួរ២ ទៅ ៣ ដង រួចរៀបចំថ្នាល ដែលថ្នាលនេះបណ្តុះជាលក្ខណៈកន្ទោង រួចយកពូជមកបណ្តុះ

*ការបណ្តុះគ្រាប់ពូជ៖

-ហាលថ្ងៃគ្រាប់ពូជបីម៉ោង បន្ទាប់មក យកថង់ក្រណាត់ច្រកគ្រាប់ទៅលាងទឹកតែបៃតងរហូតគ្រាប់ឡើងខ្មៅរលោង

-ត្រាំទឹកដែលលាយថ្នាំសំលាប់ផ្សិតចង្រៃ និងបាក់តេរីមួយយប់

-ស្រង់គ្រាប់មករាយជាជួរលើក្រណាត់សើម

-យកក្រណាត់សើមមួយទៀតមកគ្របពីលើហើយបទ់ជាបីផ្នត់

-ដាក់ក្នុងធុងស្នោកំរិតសីតុណ្ហភាពដោយអំពូលរេស៊ីស្តង់៥វ៉ាត់សំរាប់រក្សាសីតុណ្ហភាព៣០អង្សាសេ

-បន្តផ្សើមរហូតគ្រាប់ដុះពន្លក

-ផ្ទេរដាក់រង ឬថង់ដី (គ្រាប់នឹងដុះពន្លកក្នុងរយៈពេល ១-២ សប្តាហ៍)

១. គ្រាប់ទំពាំងបារាំងដែលដុះបន្លកក្នុងធុងកំដៅត្រូវផ្ទេរដាក់កន្ទោងជារៀងរាល់ថ្ងៃ

២. នឹងក្រោយពេលកូនទំពាំងបារាំងលូតលាស់បាន១តឹក យើងត្រូវថែមដីមមោកប្រយោជទប់ដើមឲ្យត្រង់ល្អរហូតគ្រប់អាយុពីរខែ ទើបផ្ទេរទៅដាំលើរង។

-ការងារបណ្តុះកូនទំពាំងបារាំង

+ គ្រាប់ក្រោយពីលាងសម្អាតត្រូវយកមកត្រាំទឹកក្តៅអ៊ុនៗ (២+១) រយៈពេលកន្លះម៉ោង និងដាក់ផ្អាប់ក្នុងធុងស្នោហាលថ្ងៃ។

+ គ្រាប់ដែលចេញពន្លកបណ្តើរៗ ត្រូវផ្ទេរមកដាក់ថង់ដីដែលមានលាយជីកំប៉ុស្តិ៍ស្រាប់និងបានកំចាត់ផ្សិតចង្រៃ ដោយដាក់ពកបះចុះក្រោមក្នុងរន្ធមួយថ្នាំងដៃ និងកប់ដីវិញ។

+ ការងារបន្ទាប់គឺស្រោចស្រព និងថែស្មៅរហូតកូនទំពាំងបារាំងអាយុពីរខែ។

ការបណ្តុះពូជដែលយកមកពីថៃអាចយូរ ដំណេកគ្រាប់អាចយូរ ដូច្នេះត្រូវដាំទឹកក្តៅសីតុណ្ហភាព ៤៥-៥០អង្សារ ត្រាំ១៥នាទី រួចស្រង់ដាក់ត្រាំក្នុងទឹកស្អាតរយៈពេល ២៤ម៉ោង រួចស្រង់ដាក់កន្សែង រយៈពេលពី៧ ទៅ ១០ថ្ងៃ វានឹងដុះ

-បន្ទាប់មកយកវាទៅស្ទូងលើកន្ទោង

*ការលើករង៖

-ឈូសរង យកគោយន្តឆូតជារងមួយគន្លង

-លាយអាចម៍គោ និងជីរអង្កាមក្រាលរង ដើម្បីឱ្យមានសំណើម

*ការថែទាំ៖

-មើលថែទឹកឱ្យបានដិតដល់ និងទៀងទាត់

-១០ ទៅ ១៥ថ្ងៃម្តង ពិនិត្យមើលលើ ជ្រោយដី បោចស្មៅ

-៣ ទៅ ៤ ខែ ដាក់ជីម្តង។ ប្រើជីអាចម៍គោ លាយជាមួយកន្ទក់ កំប្លោក

*ការប្រមូលផល៖

-ផ្តល់ផលក្នុងរយៈពេល ៨ខែឡើងទៅ ហើយអាចរស់នៅរហូតដល់អាយុ ២០ឆ្នាំ។

-តម្លៃលក់នៅទីផ្សារភ្នំពេញបាន ៤ដុល្លារ ក្នុងមួយគីឡូក្រាម

-ទំពាំងមួយមានក្តៀងជុំវិញ ពេលប្រមូលផលត្រូវដកក្តៀងដែលនៅជុំវិទំពាំងបារាំង ទើបវាអាចដុះបន្ត បើសិនជាយើងកាត់អាចដុះផ្សិតដែលអាចប៉ះពាល់ដល់ក្តៀងរបស់ពួកវា ៕