ភ្នំពេញ៖ សមត្ថកិច្ចជំនាញបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ២ករណីដាច់ដោយឡែកពីគ្នា ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ២គីឡូក្រាម ។
ករណីទី១៖ នៅវេលាម៉ោង ២៣និង០៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចស្ថានីយប្រេងPTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុំ ចាន់រ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ដកហូតបាន មេតំហ្វេតាមីន (ICE) ទម្ងន់១៧៤.៧៣ក្រាម។

ករណីទី២៖ នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈិត ឆាយយ៉ា ហៅសួ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ដកហូតបានអិចស្តាស៊ី(រាវ) ៥០ដប ទម្ងន់សារធាតុញៀន ១១៧០ក្រាម និងអិចស្តាស៊ីគ្រាប់ ទម្ងន់ ៣៨១.១៤ក្រាម ។
ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕