ខេត្តតាកែវ៖ បុរសជាអ្នកជិតខាង២នាក់មានទំនាស់ពាក្យសំដីជាមួយគ្នា បណ្ដាលម្នាក់ផ្ទុះកំហិងទាញកូនកាំបិតចាក់ទៅលើគូជម្លោះជាច្រើនកាំបិត ឲ្យរងរបួសធ្ងន់ ថ្ងៃទី២៥ ខែ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ។
ជនសង្ស័យឈ្មោះ យុង ក្តៀន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងត្រាច ស្រុកត្រាំកក់
។ ចំណែកជនរងគ្រោះឈ្មោះ វ៉ង់ សេងទ្រី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

មុនពេលកើតហេតុ បុរសជាអ្នកជិតខាងទាំង២នាក់មានទំនាស់ពាក្យសំដីជាមួយគ្នា លុះភាគីម្ខាងទប់កំហិងមិនបាន ក៍ទាញកូនកាំបិតចាក់ទៅលើគូជម្លោះជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដងទៅ។


ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ ឯជនដៃដល់ត្រូវកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីចាត់ការតាមនីតិវិធី ៕